ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋនាំគ្នាស្នើសុំឲ្យលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យនិងមានវិធានការបង្រ្កាប! ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងមួយកន្លែងនេះផង

ភ្នំពេញ ÷ កំពុងតែល្បីថាមានទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកដំណើរការលេងមួយកន្លែង នៅក្នុងទឹកដីសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានយ៉ាងរំភើយ អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនទាន់ធ្វើការបង្ក្រាប!ស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពនោះឡើយ!

បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋបានដឹងថា ÷ ម្ចាស់ទីតាំងខាងលើនេះតែងតែនាំបក្សពួកមកជួបជុំ! បើកលេងល្បែងសុីសងខុសច្បាប់ បានដោយរលូនធ្វើឲ្យពួកគាត់រស់នៅមានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ។ ពលរដ្ឋបានលើកឡើងថា ថ្វីដ្បិត ជំងឺ កូវីដ ១៩,, បានកាត់បន្ថយខ្លះៗពិតមែនក៏ដោយប៉ុន្តែជំងឺ កូវីដ-១៩,,ទើបបម្លែងថ្មីឈ្មោះថា (អូមីក្រុង) នៅជាបញ្ហាដដែល

ប្រភពបន្តទៀតពីពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើនាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទទួលផលប្រយោជនពីម្ចាស់ទីតាំងមួយកន្លែងនេះហើយមើលទៅ បានជាបណ្តោយឲ្យបើកលេងបានដោយរលូនបែបនេះតែម្តង ។

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! ត្រូវតែបង្ក្រាប!ឲ្យខានតែបាន ផ្ទុយទៅវិញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌទួលគោក រាជធានីភ្នំពេញ បែរជានាំគ្នាបណ្ដោយឲ្យកើតមានល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងមួយកន្លងនៅភូមិខាងលើនេះបានយ៉ាងរំភើយ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន គ្មានការទប់ស្កាត់ឬបង្ក្រាប!ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ នោះឡើយ!

ដូច្នេះហើយប្រជាពលរដ្ឋនាំគ្នាអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យសាវជ្រាវភាពជាក់ស្ដែងដើម្បីធ្វើការបង្រ្កាប! ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកដំណើរការលេងមួយកន្លែងនៅភូមិខាងលើនេះផងទាន៕

ចេញផ្សាយនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២-នេះ

nph

Leave a Reply

Your email address will not be published. Required fields are marked *