ព័ត៌មានសន្តិសុខសង្គម

បនល្បែងស៊ីសងខុសច្បាប់ «ប្រភេទអាប៉ោងអនឡាញ» មួយកន្លែង ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ កំពុងបើកលេងយ៉ាងរំភើយ…!

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរាយការណ៍មកថា: មានទីតាំងបនល្បែងស៊ីសងខុសច្បាប់«ប្រភេទអាប៉ោងអនឡាញ»
មួយកន្លែងស្ថិតនៅ តាមបណ្តោយផ្លូវលំ ភូមិត្រពាំងរំចេក  សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងដំណើរការ បើកលេង គគ្រឹកគគ្រេង យ៉ាងអាណាធិបតេយ្យ។

ប្រភពដដែលបានបន្តថា: ជារៀងរាល់ថ្ងៃគេឃើញក្រុមញៀនល្បែង បាននាំគ្នាមកជួបជុំនៅទីតាំងខាងលើនេះ និងនាំគ្នាលេងល្បែងស៊ីសងខុសច្បាប់«ចាក់អាប៉ោងអនឡាញ» យ៉ាងគគ្រឹកគគ្រេង! ដោយឡែក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
👉សង្ស័យអស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានទទួលលាភសក្ការៈពីម្ចាស់បនល្បែងនៅទីនេះរួចហើយផងក៏មិនដឹង? 👉នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ។

គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន ។

ប៉ុន្តែទីតាំងបនល្បែងស៊ីសងខុសច្បាប់ «ប្រភេទអាប៉ោងអនឡាញ» ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ បើកលេងជារៀងរាល់ថ្ងៃ! រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន មិនមានវិធានការក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! ហាក់ផ្គើនទៅនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ទៅវិញ!

បញ្ហាបនល្បែងស៊ីសងខុសច្បាប់ស្ថិតក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋ ក៍ដូចជាមហាជន បានលើឡើងថា:  ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចមានភាពអសន្តិសុខកើតឡើង ដូចជា: អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេស អំពើហឹង្សាក្នុងគ្រួសារជាដើម។ល។

ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋក៏ដូចជា មហាជនទូទៅ សំណូមពរដល់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវីរៈសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង, ដើម្បីធានាបាននូវគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ៕

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥

nph

Leave a Reply

Your email address will not be published. Required fields are marked *