ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់ ខុសច្បាប់ តាមអនឡាញ មួយកន្លែងក្នុង.ឃុំអន្លុងល្មៀត ស្រុកកណ្តាលស្ទឹង បើកលេងបានយ៉ាងអនាធិបតេយ្យ…

(ខេត្តកណ្តាល): មានទីតាំងល្បែងសុីសងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងស្ថិតក្នុងភូមិស្រែគោក ឃុំអន្លុងល្មៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងបើកលេងយ៉ាងអនាធិបតេយ្យ រីឯ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ប្រហែលគិតថាបទបញ្ជាសម្តេចតេជោ ហ៊ុន សែន សាបរលាបហើយមើលទៅ?

ព័ត៌មានសន្តិសុខសង្គម

មនុស្សចាស់ក្មេងសរុប ១៦នាក់ របួសធ្ងន់និងស្រាល ក្នុងករណីក្រឡាប់រថយន្ត…

ថ្ងៃអាទិត្យ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងបានយ៉ាងរំភើយ! នៅក្នុងទឹកដី ឃុំសុភាស ស្រុកស្ទឹងត្រង់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្ក្រាប! ជាឆ្នាំងបាយទេដឹង.?

ខេត្តកំពង់ចាម ÷ មានសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ នៅចំណុចចំការស្វាយចន្ទី មួយកន្លែង ស្ថិតនៅភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មហាជន ដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងមួយនេះ ប្រហែលមានខ្នងធំកាងនៅពីក្រោយហើយ បានបើកលេងយ៉ាងរំភើយ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

ព័ត៌មានសន្តិសុខសង្គម

សង្វៀនបញ្ជល់មាន់និងវង់អាប៉ោងទ្រង់ទ្រាយធំ នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ អាជ្ញាធរមិនចាត់វិធានការបង្ក្រាប!!!

(កំពង់ចាម)៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា៖ មេល្បែងស៊ីសងឈ្មោះ វណ្ណ បាននិងកំពុងបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងខុសច្បាប់ មានទីតាំងសម្រាប់ប្ដូរលេងដល់ទៅ.៣.កន្លែងឯនោះ នៅក្នុងទឹកដីឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ព័ត៌មានសន្តិសុខសង្គម

សង្វៀនបញ្ជល់មាន់និងវង់អាប៉ោងទ្រង់ទ្រាយធំ នៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ អាជ្ញាធរមិនចាត់វិធានការបង្ក្រាប!!!

(កំពង់ចាម)៖ ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២-នេះ បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋមកថា៖ មេល្បែងស៊ីសងឈ្មោះ វ៉ាន់ មានទីតាំងសម្រាប់ប្ដូរលេង.៣.កន្លែង( ទី១)ក្នុងចម្ការកៅស៊ូ នៅភូមិគីឡូបី (ទី២)ក្នុងភូមិអណ្ដូងស្វាយ (ទី៣)ក្នុងភូមិភ្នំព្រះ ទីតាំងទាំងអស់នេះ ស្ថិតនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននិងកំពុងបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងខុសច្បាប់ និងបានគៀងគរក្រុម អ្នកញៀនល្បែង ឲ្យចូលទៅលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្ក្រាបឡើយ!។

ព័ត៌មានសន្តិសុខសង្គម

សង្វៀនបញ្ជល់មាន់និងវង់អាប៉ោងទ្រង់ទ្រាយធំ នៅក្នុងចម្ការកៅស៊ូ ភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ អាជ្ញាធរមិនចាត់វិធានការបង្ក្រាប!!!

(កំពង់ចាម)៖ ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២-នេះ បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋមកថា៖ មេល្បែងស៊ីសងឈ្មោះ វ៉ាន់ បាននិងកំពុងបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងចម្ការកៅស៊ូ មួយកន្លែង បានយ៉ាងរលូន និងបានគៀងគរក្រុម អ្នកញៀនល្បែង ឲ្យចូលទៅលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ដែលមានទីតាំងក្នុងភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសងជល់មាន់ ខុសច្បាប់ ហាយឡាយតាមទូរទស្សន៍ បង្កប់នៅក្នុង ហាងកាហ្វេ មួយកន្លែង នៅក្នុងទឹកដី ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅតែដំណើរការបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!

ខេត្តឧត្ដរមានជ័យ ÷ ថ្មីៗនេះមាន ហាងកាហ្វេ មួយកន្លែងបង្កប់ល្បែងស៊ីសងជល់មាន់ ខុសច្បាប់ ហាយឡាយតាមទូរទស្សន៍ បើកលេងបានយ៉ាងរំភើយ! ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ប្រហែល អសមត្ថភាពក្នុងការបង្ក្រាប!ទីតាំងល្បែងខុសច្បាប់ហើយមើលទៅ

ព័ត៌មានសន្តិសុខសង្គម

តើម្ចាស់ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនេះ ជាអ្នកណាទៅទើបហ៊ានបើកលេងបានយ៉ាងរំភើយ! នៅក្នុងទឹកដី ខណ្ឌទួលគោក រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាបឡើយ!

ភ្នំពេញ ÷ ល្បីទៀតហើយទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងដុះស្លែ មួយកន្លែងនេះកំពុងដំណើរការបើកលេងបានយ៉ាងរំភើយ! នៅទល់មុខផ្សារម៉ុងឌីយ៉ាល់ ស្ថិតនៅភូមិឃ្លាំងរំសេវ សង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ គេសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងការបង្ក្រាប!ទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះហើយមើលទៅ .!!

ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ បើកលេងបានយ៉ាងរំភើយ!នៅក្នុង(ហាងកាហ្វេ)មួយកន្លែងនៅ សង្កាត់ចោមចៅ.១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន

ភ្នំពេញ ÷ នៅខាងត្បូងប៉ុស្តិ៍នគរបាលចោមចៅ.១ ចំងាយប្រហែល ១០០ ម៉ែត្រ មានល្បែងស៊ីសងជល់មាន់ខុសច្បាប់ តាមប្រព័ន្ធអនឡាញ និងល្បែងឆ្នោតឡូតូ កំពុងបើកលេងបានយ៉ាងរំភើយ!នៅក្នុង(ហាងកាហ្វេ)មួយកន្លែងស្ថិតភូមិត្រពាំងថ្លឹង.៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពេលនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ធ្វើការបង្ក្រាបឡើយ!

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងជល់មាន់ ខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងហាងកាហ្វេ មួយកន្លែងនៅ ឃុំពាមរាំង ស្រុកលើកដែក កំពុងបើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន

ខេត្តកណ្តាល ÷ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន កំពុងរៀបចំការបោះឆ្នោត ឃុំ សង្កាត់ បានទៅដោយរលូន តែផ្ទុយទៅវិញ ហាងកាហ្វេ មួយកន្លែងរួចបង្កប់ ល្បែងស៊ីសងជល់មាន់ ខុសច្បាប់ តាមប្រព័ន្ធអនឡាញបានយ៉ាងរំភើយ! តាមបណ្ដោយផ្លូវ ច្រកក្អមសំណរ ស្ថិតនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ពុំទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះទៅធ្វើការបង្ក្រាប!ឡើយ

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បង្ក្រាបឃាត់ខ្លួន

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បើកប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចខ្ទមចាស់ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ។

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ជាច្រើនកន្លែងនៅចំកណ្តាលក្រុងភ្នំពេញ កំពុងចាប់ផ្តើមបើកដំណើរការលេងបានយ៉ាងរំភើយ! មិនរំខាន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌ៧មករា នោះឡើយ!

ភ្នំពេញ ÷ ល្បីទៀយហើយល្បែងស៊ីសង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ជាច្រើនកន្លែង នៅក្នុងទឹកដី សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងនាំគ្នាភ្នាល់ចាក់លុយ(រាប់ពាន់.ដុល្លារ)បានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ទុកឲ្យអ្នកញៀនល្បែងទាំងអស់នេះផ្សងសំណាងហើយមើលទៅ បានជានាំគ្នាមិនធ្វើការបង្រ្កាប!

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ខ្នាតធំ មួយកន្លែងបើកលេងយ៉ាងអនាធិបតេយ្យ ក្នុងដែនការគ្រប់គ្រង លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មិនហ៊ានបង្រ្កាប!

ភ្នំពេញ ÷ សង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ នៅចំណុភូមិចំរើនផលទី៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប!ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍ទេដឹង?

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងយ៉ាងអនាធិបតេយ្យ នៅក្នុងទឹកដី ខណ្ឌមានជ័យ ហេតុអ្វី!បានលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មិនហ៊ានបង្ក្រាប!ទីតាំងមួយនេះ

ភ្នំពេញ ÷ ថ្លើមធំមែនម្ចាស់ទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ ស្ថិតនៅភូមិចំរើនផលទី៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប!ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍ហើយ

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋនាំគ្នាស្នើសុំឲ្យលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យនិងមានវិធានការបង្រ្កាប! ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងមួយកន្លែងនេះផង

ភ្នំពេញ ÷ កំពុងតែល្បីថាមានទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកដំណើរការលេងមួយកន្លែង នៅក្នុងទឹកដីសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានយ៉ាងរំភើយ អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនទាន់ធ្វើការបង្ក្រាប!ស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពនោះឡើយ!

ព័ត៌មានសន្តិសុខសង្គម

តើហេតុអ្វី!បានលោកវរសេនីយ៍ទោ ព្រាប សាមិត្ត អធិការនគរបាលក្រុងបូកគោ មិនមានចំណាត់ការបង្ក្រាប!ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងមួយកន្លែងនេះ

ខេត្តកំពត ÷ ទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកដំណើរការលេងបានយ៉ាងរំភើយ!នៅចំំណុចចំការស្វាយ ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះ និងកីឡា ព័ត៌មានសុខភាព និងសម្រស់

សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុង​ប្រយ័ត្ន នៅក្នុងការកា​រពារនិងទប់ស្កាត់​ជំងឺកូវីដ-១៩”

ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងបាន។ ឆ្លៀតឱកាសនេះខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនានាសូមឱ្យបានឆាប់ជាសះស្បើយនឹងបានវិលទៅជួបជុំក្រុមគ្រួសារវិញ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរជាថ្មី ចំពោះរាជរដ្ឋាភិបាល កងកំលាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសពលីកម្មដ៏ធំធេងរបស់ក្រុមគ្រូពេទ្យអាវស ដែលជាកម្លាំងជួរមុខបានខិតខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងថ្ងៃទាំងយប់ ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងការថែរក្សាការពារសុខមាលភាពប្រជាពលរដ្ឋយើង។ សូមឱ្យកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលបានរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗនេះ។ខ្ញុំសូមជនរួមជាតិទាំងអស់បានប្រកបតែសុចក្តីសុខនិងសុភមង្គល គ្រប់ក្រុមគ្រួសារ៕

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោហ៊ុន សែនចុះ​ទៅ​ពិនិត្យមន្ទីរពេទ្យ​នគរទេព ត្រៀម​ទុកព្យាបាល​អ្នកឆ្លងកូវីដ-១៩

ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង

ព្រះវិហារ៖ ក្រសួងបរិស្ថានបានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅ ខេត្តព្រះវិហារដោយរូបភាពនេះថតបានកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការIUCNជាប្រភេទជិតពូជនៅលើពិភពលោក។ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈ ពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។