ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ កំពុងលាក់ខ្លួនក្នុង«កាស៊ីណូ ដូង៧ដើម»ស្ថិតក្នុង ឃុំដា ស្រុកមេមត់ ដំណើរការ ឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង! ផ្គើននិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុនសែន ស្តីពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ…

(ខេត្តត្បូងឃ្មុំ): បនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ កំពុងលាក់ខ្លួនក្នុង«កាស៊ីណូ ដូង៧ដើម» បានស្ងប់ស្ងាត់មួយរយ: តែឥឡូវមានពលរដ្ឋរាយ​ការណ៍មកថា: បនល្បែងសុីសងខុសច្បាប់«ជល់មាន់/ បៀរ/ អាប៉ោង/ យូគី/ និងហ្គេមបាញ់ត្រី» កំពុងលាក់ខ្លួនពួនសំងំនៅក្នុង(កាស៊ីណូ ដូង៧ដើម) ដែលស្ថិតនៅជិតច្រកទ្វារព្រំដែនដា នៅក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឃើញពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងសារជាថ្មីវិញហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនទាន់ធ្វើការបង្រ្កាប! ប្រភពដដែលបន្តទៀតថា: បនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកំពុងលាក់ខ្លួនពួនសំងំនៅក្នុងកាស៊ីណូ ដូង៧ដើម ក្នុងភូមិសាស្ត្រខាងលើ ជាទូទៅនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ មានគូរពិសេស ក្រៅពីថ្ងៃនឹងជល់គូរធម្មតា ប៉ុន្តែបើកលេងជារៀលថ្ងៃ គេសង្កេតឃើញភាគច្រើនពលរដ្ឋខ្មែរ៩០% ដែលនាំគ្នាចូលលេងនៅក្នុងបនល្បែងនោះយ៉ាងគគ្រឹកគគ្រេង រីឯលោក ស្រេង លី អភិបាលស្រុកមេមត់ និងលោកវរ:សេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យបានទទួលលាភសក្ការៈខ្លះៗពីម្ចាស់កាស៊ីណូខាងលើនេះរួចផងក៏មិនដឹង? ទើបដើរបញ្រ្ចាសទិសពីគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ជុំវិញករណីបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនេះ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំដា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តមេលប់…

(ខេត្តព្រៃវែង)៖ វត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តមេលប់ ស្ថិតនៅក្នុងឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារ៍ ០៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។ ក្នុងនោះដែរលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំកងកម្លាំងនគរបាល ដើម្បីចូលរួមការពារសន្តិសុខជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង ។ ក្នុងពិធីនេះ សង្កេតឃើញមានប្រជាពលរដ្ឋមូលដ្ឋានចូលរួមយ៉ាងច្រើនកុះករប្រកបដោយទឹកមុខសោមនស្សរីករាយ ឈររាក់ទាក់ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ៕

ព័ត៌មានសន្តិសុខសង្គម

គឃ្លើនមែន! អ្នកគ្រប់គ្រងមជ្ឈមណ្ឌលពិភពកំសាន្តឃួលរីមិច ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ លួចបង្កប់បនល្បែងសុីសងខុសច្បាប់ប្រភេទ(ហ្គេមបាញ់ត្រី) យ៉ាងរំភើយ! ផ្គើននិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុនសែន ស្តីពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ…

(ភ្នំពេញ): ប្រភពច្បាស់ការ បានរាយការណ៍មកថា: មជ្ឈមណ្ឌលពិភពកំសាន្តឃួលរីមិច ទីតាំងស្ថិតនៅតាមផ្លូវដួងហែម ចុះពីផ្លូវលេខ៧៨ ចម្ងាយប្រមាណជា ៦០ម៉ែត្រ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ប្រភេទ(ហ្គេមបាញ់ត្រី) ខ្នាតកាស៊ីណូ បើកឲ្យអ្នកញៀនល្បែងមានទាំងចិនទាំងខ្មែរ នាំគ្គាចូលលេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ ប្រភពដដែលបានបន្តទៀតថា: ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ប្រភេទ(ហ្គេមបាញ់ត្រី)ខ្នាតកាស៊ីណូ បង្កប់នៅក្នុងមជ្ឈមណ្ឌលពិភាពកំសាន្តឃួលរីមិច នៅក្នុងមូលដ្ឋានខាងលើ បើកលេងទាំងយប់ទាំងថ្ងៃ! បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អាចត្រូវថ្នាំសណ្តំដេកលក់អស់ហើយ ឬមួយបានទទួលលាភសក្ការៈពីម្ចាស់បនល្បែងខុសច្បាប់ខាងលើនេះផងកមិនដឹង? បញ្ហានេះ ពលរដ្ឋលើកឡើងថា: ជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចភាពអសន្តិសុខកើតមានឡើង ដូចជា អំពើហឹង្សា និងករណី លួច/ឆក់/ប្លន់ កើតមាននៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅជាដើម។ យ៉ាងណាក្តីមជ្ឈដ្ឋានខាងក្រៅក៏ដូចជាមហាជនទូទៅ សូមស្នើទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់ ប្រភេទ(ហ្គេមបាញ់ត្រី) […]

ច្បាប់ផ្សេងៗ ព័ត៌មានជាតិ

ឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បញ្ជាលោក ឃី សុខា ប៉េអឹមខេត្តចុះបង្ក្រាបបទល្មើសព្រៃឈើលួចស្តុកទុកនៅដីក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ) តែលោក ឃី សុខា ប្រាប់មេថាជាឈើអាជ្ញាធរឃុំញ៉ាងទុកសាងសង់ស្នាក់ការគណ:បក្ស! ខណៈលោកមេឃុំញ៉ាង ឆ្លើយថាឃុំលោកគ្មានគំរោងសាងសង់ស្នាក់ការគណ:បក្សទេ ។

ខេត្តរតនគិរី ៖ ក្រោយពីឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានបញ្ជាឱ្យលោក ឃី សុខា ប៉េអឹមខេត្ត ចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ) ស្ថិតនៅភូមិម៉ុយស្រែ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែមីនា ២០២៣នេះ។ រហូតមកដល់ថ្ងៃទី១១ មីនា លោក ឃី សុខា ប៉េអឹមខេត្ត បានរាយការណ៍មកឯកឧត្តម ថាវ យ៉េវ វិញថា ឈើដែននៅលើដីក្រុមហ៊ុនកៅស៊ូ(ហងអាញ់ អូរយ៉ាដាវ)នេះ គឺជាឈើអាជ្ញាធរ ឃុំញ៉ាង គឺសំរាប់សាងសង់ស្នាក់ការគណ:បក្សឃុំញ៉ាងមិនម៉ែនឈើឈ្មួញនោះទេ។ បន្ទាប់ពីលោក ឃី សុខា ប៉េអឹមខេត្ត រាយការណ៍ជូនឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីថា ឈើដែលកាប់ចេញពីតំបន់ព្រៃការពារដោយបរិស្ថានអូរតំបូក ដែលលួចដឹកជញ្ជូនទំលាក់នៅព្រៃកៅស៊ូក្រុមហ៊ុន(ហងអាញ់ អូរយ៉ាដាវ)នេះ គឺជាឈើរបស់អាជ្ញាធរឃុំញ្ញ៉ាងស្រុកអណ្តូងមាស។ ពាក់ព័ន្ធករណីខាងលើនេះអ្នកភូមិចាប់ផ្តើមងឿងឆ្ញល់ថា: ចុះអាជ្ញាធរឃុំញ៉ាង ស្រុកអណ្តូងមាស ហេតុអ្វីដឹកជញ្ជូនឈើទៅណាក៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ? អ្នកភូមិថាឈើគ្រឿងផ្ទះទាំងនេះ ឃើញពួកគេបានការដឹកជញ្ជូនចេញពីព្រៃការពារខាងលើនេះ គឺតាមរយៈគោរយន្តកន្ត្រៃ និងគោរយន្តកែឆ្នៃ ជាដើម។ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោង។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់ នៃការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានធ្ចើឡើងស្តង់ដាតែមួយ ជាមួយប្រជាពលរដ្ឋនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីភាពល្អប្រសើរ នៃការរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានមានប្រសាសន៍ថា ការបង្កើតវារីអគ្គិសនីនៅតែជាជំរើសល្អមួយក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ខណៈដែលប្រទេសមួយចំនួននៅកំពុងប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនីនៅឡើយ។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឥឡូវនេះ នៅទូទាំងប្រទេស ភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិមានចំនួនទៅដល់៩៩ ភាគរយហើយ។ សម័យនេះ គឺសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចង្កៀង ឬចម្លុះទៀតនោះទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការដោះស្រាយនេះ គឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗជូនប្រជាពលរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ការប្រើប្រាស់ថាមពលអគ្គិសនី គឺត្រូវគួបផ្សំផ្នែកវារីអគ្គិសនី បូករួមជាមួយផ្នែកដ៏ទៃទៀតដែលទទួលបានពីពន្លឺព្រះអាទិត្យ ដែលនេះជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាអគ្គិសនី និងការផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ អគ្គិសនីមិនមែនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ក៏ប៉ុន្តែក៏ជាតម្រូវធំផ្នែកឧស្សាហកម្ម ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏បូករួមវិស័យទេសចរណ៍ ព្រោះសម័យនេះមិនមែនជាសម័យទេសបក់ផ្លិតទៀតទេ ជាសម័យសម័យដេកសណ្ឋាគារ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម…

(ភ្នំពេញ): នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត(Justin Kevin Wayatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ តាមការឲ្យដឹង ពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា: ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានសេចក្តីរីករាយណាស់ដែលបានវិល​ត្រឡប់​មកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេលជាង២០ឆ្នាំកន្លងមក។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់​ និងអភិវឌ្ឍន៍​យ៉ាងឆាប់រហ័ស ហើយឯកឧត្តមក៏សូមសំដែងនូវការគោរពចំពោះការដឹកនាំដ៏ឈ្លាសវៃ របស់​សម្ដេចតេជោក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ កន្លងមក ការរៀបចំ និងដឹកនាំ​កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំទៅ​ ដែលនាំមកជូនកម្ពុជានូវកិត្តិនាម កិត្តិសព្ទដ៏ល្អរន្ទឺរ ក៏ដូចជាបានគោរពជម្រាបជូនសម្ដេចតេជោថា: ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា​ឯកឧត្តម​នឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូលើវិស័យមួយចំនួន ដូចជាការ ជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លើវិស័យសុខាភិបាល លើវិស័យដោះមីនធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា​ឲ្យបានសម្រេចនូវគោលដៅ​ប្រទេសគ្មានមីននៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង…

(ខេត្តព្រៃវែង): ថ្ងៃចន្ទ ០៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាព្រឹកថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែង ជំនួស លោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវផ្ទេរតំណែងពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ការប្រកាសតែងតាំងនេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ៕

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសង(បញ្ជល់មន់)នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានបើកលេងនិងប្រម៉ូលផ្ដុំអ្នកញៀនល្បែងឲ្យចូលទៅលេងគគ្រឹកគគ្រេង យ៉ាងអណាធិបតេយ្យ មិនញញើតនឹងអាជ្ញាធរមានសមត្ថកិច្ច…

(ភ្នំពេញ): បនល្បែងស៊ីសង(បញ្ជាក់មាន់)ទីតាំងក្នុងផ្ទះទុកចោល បាក់បែកគ្មានដំបូល នៅក្នុងដីមានព័តរបងជិត ជាប់ខាងក្រោយផ្ទះជួល ផ្លូវលេខ៣ ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បានបើកលេងនិងប្រម៉ូលផ្ដុំអ្នកញៀនល្បែងឲ្យចូលទៅលេងគគ្រឹកគគ្រេង យ៉ាងអណាធិបតេយ្យ មិនញញើតនឹងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានសូម្បីតែបន្តិច។ ប្រភពពីប្រជាពលរដ្ឋដែលបានចូលទៅលេងល្បែងនៅទីតាំងខាងលើបានបង្ហើបប្រាប់ឲ្យដឹងថា: ល្បែងស៊ីសងបញ្ជល់មាន់នៅក្នុងទីតាំងមួយនេះ គេបើកលេងជារៀងរាល់ថ្ងៃ។ ដោយឡែកថ្ងៃសៅរ៍និងថ្ងៃអាទិត្យ គឺជាថ្ងៃពិសេសមានជល់ជាច្រើនគូរ ពោលគឺមិនតិចជាង ២០គូរនោះទេ។ ដោយនៅក្នុងនោះមានមន្ត្រីថ្នាក់ខណ្ឌម្នាក់ ជាអ្នកជួយមើលខុសត្រូវផងដែរ ទើបបានជាគេនាំគ្នាលេងយ៉ាងសប្បាយអើងកង មិនញញើតនិងអាជ្ញាធរនៅក្នុងមូលដ្ឋានបែបនេះ ។ ប្រភពដដែលបន្តថា: ទីតាំងមួយនេះមានរបងជុំវិញ ដោយច្រកចូលតាមផ្ទះជួលដាក់ជណ្ដើរឡើងផ្លោះរបង រីឯច្រកចូលខាងក្រោយតាមកៀនរបងផ្ទះកាប់ជ្រូក ជាច្រកសម្រាប់គេចខ្លួនបើសិនពេលដែលមានកម្លាំងសមត្ថកិច្ចចូលទៅដល់។ ដូច្នេះហើយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនទូទៅ សុំស្នើដល់លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ជួយចាត់កម្លាំងជំនាញត្រួតពិនិត្យនិងស្រាវជ្រាវ ដើម្បីមានវិធានការទប់ស្កាត់ទីតាំងល្បែងស៊ីសងខាងលើមួយនេះផង ដើម្បីគោរពតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង។ និងដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង​៧ចំណុច​ របស់រាជរដ្ឋាភិបាលដែលដាក់​ចេញដោយក្រសួងមហាផ្ទៃ ។ 👉សូមរំលឹកថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់ខ្នាតធំ«សង្វៀនជល់មាន់ និងអាប៉ោង» មួយកន្លែងកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ស្ថិតក្នុង ឃុំសង្គមថ្មី ស្រុកកោះញែក…

(ខេត្តមណ្ឌលគីរី): ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា: ទីតាំងល្បែងខុសច្បាប់ «សង្វៀនជល់មាន់ និងអាប៉ោង» មួយកន្លែងស្ថិតក្នុងមូលដ្ឋានភូមិសង្គមថ្មី ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបើកលេងនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ យ៉ាងសប្បាយ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន មិនហ៊ានធ្វើការទប់ស្កាត់ និងបង្ក្រាបឡើយ! ប្រហែលម្ចាស់ទីតាំងល្បែងនេះ មានអំណាចធំហើយ? ទើបហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុន សែន។ ប្រភពដដែលបានបន្តថា: ទីតាំងល្បែងខុសច្បាប់ «សង្វៀនជល់មាន់ និងអាប៉ោង» នៅក្នុងមូលដ្ឋានមួយនេះ កំពុងបើកលេងភ្នាល់មាន់ជល់ក្នុងមួយគូៗ ចាក់លុយ រាប់លានរៀល ទៅដល់រាប់ពាន់ ដុល្លារ ឯណោះ រីឯខាងអាប៉ោងវិញ ក៏ចាក់ក្នុងចំនួនទឹកលុយដ៏ធំផងដែរ ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវឮលាន់ឡើងរំពងនៅក្នុងវង់ល្បែងមួយនេះ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! ឬមួយជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទេដឹង? ជុំវិញករណីនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាអសន្តិសុខ ខ្លាចកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាជាដើម ដែលអាចកើតចេញពីល្បែងខុសច្បាប់ទាំងនេះ ។ យ៉ាងក្តី មជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាមហាជនទូទៅ សូមស្នើដល់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី ៨មីនា

(ខេត្តកណ្ដាល)៖ នារសៀល ថ្ងៃសៅរ៍ ០៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី ៨មីនា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។ ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរៈភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុលពត។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុលពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលដឹកនាំការងារការិយាល័យគ្រប់គ្រងជនបរទេស បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣…

(រាជធានីភ្នំពេញ): នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨.៣០នាទី ដោយមានការអនុញ្ញាតិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលដឹកនាំការងារការិយាល័យគ្រប់គ្រងជនបរទេស បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមីនា ដោយមានការចូលរួមពីលោកនាយ នាយរងការិយាល័យ, លោកនាយផ្នែក, លោកនាយរងផ្នែក និងមន្ត្រី។ ខ្លឹមសារនៃកិច្ចប្រជុំ មានដូចតទៅ៖ -ការអានរបាយការណ៍ ស្តីពីលទ្ធផលការងារខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៣ របស់ការិយាល័យគ្រប់គ្រងជនបរទេស ។ -ពង្រឹងលើការងារចុះសម្រង់ស្ថិតិជនបរទេស ការងារត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស FPCS ។ -រៀបចំផែនការការងារសហការអន្តរក្រសួងចុះអធិការកិច្ចពលករបរទេស ។ -ត្រួតពិនិត្យ និងពង្រឹងការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ក្នុងរាជធានីភ្នំពេញ។ -ការណែនាំដល់មន្ត្រី ពេលចុះអនុវត្តការងារ ត្រូវមានភាពវាងវៃលើកិច្ចការជំនាញ, ទន់ភ្លន់, រឹងមាំ, មុះមុត និងភាពទទួលខុសត្រូវ។ -ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង។ -ការពង្រឹងវិន័យរបស់ក្រុមប្រឹក្សាវិន័យ (លិខិតសុំអនុញ្ញាតច្បាប់ ឯកសណ្ឋាន សក់ខ្លី)។ -ការយកចិត្តទុកដាក់អនុវត្តតាមផែនការងារប្រចាំបញ្ជា […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់{ហ្គេមបាញ់ត្រី}មួយកន្លែងនៅក្នុងផ្សារទំនើបសុីធីម៉ល ជាន់ទី២ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានបង្រ្កាប‍! បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ …។

(ភ្នំពេញ): មានទីតាំងបនល្បែងសុីសងខុសច្បាប់ {ហ្គេមបាញ់ត្រី}មួយកន្លែង នៅក្នុងផ្សារទំនើបស៊ីធីម៉ល ជាន់ទី២ នៅតាមមហាវិថី ហ្សាលដឺហ្គោល តាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបង្វក់ស្មារតីពលរដ្ឋខ្មែរទាំងចាស់ ទាំងក្មេងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង ។ យោង តាមសម្តីប្រជាពលរដ្ឋបានឲ្យដឹងថា: ពួកគាត់បានឃើញនៅក្នុងផ្សារទំនើបស៊ីធីម៉ល ជាន់ទី២ មានបនល្បែងសុីសងខុសច្បាប់ {ហ្គេមបាញ់ត្រី}ជាច្រើនទូ និងឃើញមានក្រុមញៀនល្បែង ទាំងចាស់ ទាំងក្មេងជាច្រើននាក់ តែងតែចូលលេងជារៀងរាល់ថ្ងៃ នៅក្នុងបនល្បែងខាងលើនេះ។ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! គេដាក់ការសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យដំណើរការបើកលេងហើយមើលទៅ? ព្រោះអាចជាឆ្នាំងបាយរបស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? ពាក់ព័ន្ធករណីបនល្បែងសុីសងខុសច្បាប់ {ហ្គេមបាញ់ត្រី}ស្ថិតក្នុងមូលដ្ឋានខាងលើ កំពុងធើ្វឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ និងខ្លាចមានសមាជិកគ្រួសារ ផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនោះ! ជាហេតុធ្វើឲ្យបញ្ហាអសន្តិសុខកើតមាននូវបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម និង អំពើហិង្សា ជាដើម។ល។ ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទួទៅ សូមស្នើដល់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោក នេត សុីថុន […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងភ្នាល់មាន់ជល់ខុសច្បាប់(តាមប្រព័ន្ឋអនឡាញ) ស្ថិតក្នុង ឃុំស្វាយប្រទាល ស្រុក ស្អាង បើកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប…។

(ខេត្តកណ្តាល): មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា: ទីតាំងល្បែងសុីសង ភ្នាល់មាន់ជល់ខុសច្បាប់ {តាមប្រព័ន្ឋអនឡាញ} មួយកន្លែងស្ថិតនៅ ផ្លូវ២១បេ ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប ។ ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងថា: ទីតាំងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ {តាមប្រព័ន្ឋអនឡាញ} ជាច្រើនកន្លែង ស្ថិតក្នុង ភូមិ ឃុំ ស្រុក ខាងលើ បើកលេងបានជារៀងរាល់ថ្ងៃ។ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាប! សង្ស័យជាឆ្នាំងបាយបស់ អស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង? ពាក់ព័ន្ធករណី បនល្បែងសុីសង ខុសច្បាប់ តាមប្រព័ន្ឋអនឡាញ ស្ថិតក្នុងមូលដ្ឋានខាងលើ កំពុងធើ្វឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ និងខ្លាចមានសមាជិកគ្រួសារ ផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនោះ! ជាហេតុធ្វើឲ្យបញ្ហាអសន្តិសុខ កើតមាននូវបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម និង អំពើហិង្សា ជាដើម។ល។ ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទួទៅ សូមស្នើដល់ ឯកឧត្តម គង់ ភ័ណ្ឌ […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តព្រែវែងនឹងប្រកាសឲ្យចូលកាន់តំណែងនៅព្រឹកថ្ងៃទី១៣ មីនា ខាងមុខនេះ…

  (ភ្នំពេញ): លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អតីតអធិការនគរបាលស្រុកកោះធំ ខេត្តកណ្ដាល, ជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង និងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រែវែងជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង។ គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕

ព័ត៌មានសន្តិសុខសង្គម

កុំចេះតែហ៊ាន!(០២៣ ស្រុកតាកែវជិះតែអញ្ចឹង) ឥឡូវវាស់កម្ពស់បានសម្រេច…។

  (ខេត្តតាកែវ): យុវជនម្នាក់ ពាក់ព័ន្ធនឹងករណី ថតវីដេអូ បង្ហោះក្នុងបណ្ដាញសង្គម(tik tok)ដោយបង្ហាញពីរូបភាព យកពូថៅសៀតនិងស៊ីម៉ាំងម៉ូតូ ឌ្រីមសង់ ២០២៣ ដោយនិយាយថា ០២៣ ស្រុកតាកែវជិះតែអញ្ចឹង។ នៅព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋានខេត្តតាកែវ កម្លាំងសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ក្រោមបញ្ជាផ្ទាល់ ដោយលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ នួន ចាន់មិថុនា អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ យោងតាមចម្លើយសារភាពរបស់បុរសរូបនេះ ដែលបណ្ដាញសារព័ត៌មានទើបទទួលបាន បានបញ្ជាក់ថា: នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ រូបគេគឺជាអ្នកទិញម៉ូតូចាស់ៗ យកមកបាញ់ថ្នាំលក់ជួសជុល នៅផ្ទះរបស់ខ្លួន។ ស្រាប់តែមានបុរសពីរនាក់មកពីខេត្តកំពង់ស្ពឺ ពួកគេបានជិះម៉ូតូម៉ាកហុងដាឌ្រីម c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៣ ខណៈពេលកំពុងតែនិយាយនៅមុខផ្ទះរបស់ខ្លួនក៏មានពូម្នាក់នៅក្នុងភូមិឃុំជាមួយគ្នាបានជិះម៉ូតូម៉ាកវេវ ដឹកស្មៅ ពីក្រោយមួយបាវ […]

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

អបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២ ឆ្នាំ២០២៣

  ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។ ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី។ ជូនពរនារីគ្រប់រូបជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពរីករាយ៕

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសង(ភ្នាល់បៀរ ចាក់បាល់ និងល្បែងជាច្រើនប្រភេទទៀតតាមប្រព័ន្ធអនឡាញ) ប្រភេទ{កាស៊ីណូ} បើកដំណើរការឡើងវិញហើយក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក…។

(ភ្នំពេញ): ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេត(ភ្នាល់បៀរ ចាក់ភ្នាល់បាល់ និងល្បែងជាច្រើនប្រភេទទៀត) ប្រភេទ{កាស៊ីណូ} នៅខាងក្រោយផ្សារដេប៉ូ ស្ថិតនៅផ្ទះលេខ៣៧បេ ផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ បើកដំណើរការយ៉ាងរលូនវិញហើយ មិនរំខានដល់សមត្ថកិច្ច! ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខាងលើនេះ បើកទទួលក្រុមអ្នកញៀនល្បែង ឲ្យចូលលេងយ៉ាងពពាក់ពពូន។ ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ រហូតដាក់ការសង្ស័យថា: ការមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះ! មកពីលោកនាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ២” មិនដឹង ទើបមិនបង្ក្រាប រឺសង្ស័យម្ចាស់ទីតាំងសែនព្រេនត្រូវហើយមើលទៅ? ទើបធ្វើមិនដឹង និងអាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព? ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៉ីសង សំនូមពរដល់លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោក សុឹម ពិសិដ្ធ អធិការនគរបាលខណ្ឌទួលគោក គួរមានវិធានការចំពោះទីតាំងល្បែងស៊ីសងនេះផង។ ដើម្បីគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។ គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ […]

ព័ត៌មានសន្តិសុខសង្គម

បែកធ្លាយថា: មជ្ឈមណ្ឌលពិភពកំសាន្តឃួលរីមិច ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន លួចបង្កប់បនល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ប្រភេទ កាសុីណូ បានបើកលេងយ៉ាងរំភើយ!ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន…។

(ភ្នំពេញ): សេចក្តីរាយការណ៍មកថា: មជ្ឈមណ្ឌលពិភពកំសាន្តឃួលរីមិច ទីតាំងស្ថិតនៅតាមផ្លូវដួងហែម ចុះពីផ្លូវលេខ៧៨ ចម្ងាយប្រមាណជា ៦០ម៉ែត្រ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លួចបង្កប់ល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ប្រភេទ កាស៊ីណូ បើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ប្រភពដដែលបានបន្តទៀតថា: ទីតាំងបនល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ប្រភេទ កាស៊ីណូ បង្កប់នៅក្នុងមជ្ឈមណ្ឌលពិភាពកំសាន្តឃួលរីមិច នៅក្នុងមូលដ្ឋានខាងលើ បើកលេងបានទាំងយប់ទាំងថ្ងៃ បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប!សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អាចត្រូវថ្នាំសណ្តំដេកលក់អស់ហើយ ឬមួយបានទទួលលាភសក្ការៈពីម្ចាស់បនល្បែងខុសច្បាប់ខាងលើនេះផងកមិនដឹង? បញ្ហានេះ ពលរដ្ឋលើកឡើងថា: ជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចភាពអសន្តិសុខកើតមានឡើង ដូចជា អំពើហឹង្សា និងករណី លួច/ឆក់/ប្លន់ កើតមាននៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅជាដើម។ យ៉ាងណាក្តីមជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅ សូមស្នើទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ប្រភេទ កាស៊ីណូ បង្កប់នៅក្នុងមជ្ឈមណ្ឌលពិភពកំសាន្តឃួលរីមិច នៅក្នុងមូលដ្ឋានខាងលើនេះផងទាន ដើម្បីគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងបនល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ នៅជាន់ទី4ក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្កាត់បឹងត្របែក ខណ្ឌចំការមន នៅតែដំណើរការបើកលេងជាធម្មតា! ខណៈដែលរដ្ឋបាលខណ្ឌចំការមន បានឲ្យម្ចាស់ទីតាំង ធ្វើកិច្ចសន្យា ១លើក-២លើកទៅហើយ ប៉ុន្តែហាក់ដូចគ្មានប្រសិទ្ធភាពទាល់តែសោះ.!

(ភ្នំពេញ): តាមសេចក្តីរាយការណ៍មកថា : ទីតាំងបនល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ប្រភេទ{កាសុីណូ}មួយកន្លែងនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ជាន់ទី4 តាមផ្លូវ433 ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន បានធ្វើកិច្ចសន្យា ១លើកជា ២លើកទៅហើយ ប៉ុន្តែបនល្បែងប្រភេទ{កាស៊ីណូ}មួយនេះ នៅតែបើកលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឡើយ!គេដាក់ការសង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ផងក៏មិនដឹង? ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ ភ្នាក់ងារសារព័ត៌មានយើង បានទៅដល់ទីតាំងបនល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ប្រភេទ{កាស៊ីណូ}មួយកន្លែងនេះ ឃើញនៅតែបន្តបើកលេងជាធម្មតា ដោយមានដាក់កម្លាំងសន្តិសុខយាមកាម ហាមឃាត់មិនឲ្យភ្នាក់ងារសារព័ត៌មានចូលទៀតផង។ ប្រភពពីបងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា បាននាំគ្នាត្អូញត្អែរថា: បញ្ហាទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}មួយនេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចប្តីនិងកូនពួកគាត់ផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនោះ ជាហេតុធើឲ្យកើតមានបញ្ហាអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេស គឺអំពើហិង្សា ជាដើម។ល។ យ៉ាងណាក្ដី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅ សូមស្នើទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ ជូនសិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី

(ភ្នំពេញ): នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុប ១,៧២៨នាក់ នារី ៦៨៤នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យពេលកន្លងមក។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា: គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ គឺនៅសល់រយៈពេលតែ៦០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងស្ថានភាពកូវីដ-១៩ ការសិក្សាអប់រំ បណ្តុះបណ្តាល ត្រូវបានធ្វើឡើងតាមរបត់ថ្មី ជាពិសេសតាមអនឡាញ។ ទោះជាបែបនេះក្តី ដំណើរការបណ្តុះបណ្តាលនៅតែបន្ត រហូតដល់កម្ពុជាអាចមានលទ្ធភាពបើកប្រទេសឡើងវិញ និងដំណើរការប្រក្រតីភាព។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរដល់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានប្រឹងប្រែងក្នុងការកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។ ពាក់ព័ន្ធនឹងស្ថានភាពកូវីដ-១៩ […]