ព័ត៌មានជាតិ

អាជ្ញាធរមីនកម្ពុជាទទួលជំនួយជាគ្រឿងបរិក្ខារ ពីរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

(ភ្នំពេញ)៖ នៅទីស្នាក់ការអាជ្ញាធរមីន នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ មានការរៀបចំពិធីប្រគល់និង ទទួលជំនួយ ពីរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ក្រោមកម្មវិធី “អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីននិងមន្រ្តីថ្នាក់ដឹកនាំមានអគ្គលេខាធិការ អគ្គលេខាធិការរងរួមទាំងមន្រ្តីបច្ចេកទេសអាជ្ញាធរមីន ដែលសម្ភារ:ទាំងនេះប្រគល់ជូនដោយ ឯកឧត្តម យូអ៊ីណូ អាតស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ។ គួររំលឹកថា ជាមួយគ្នានោះ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព កំណើនសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា លើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទេសចរណ៍ ការអប់រំ ការអភិរក្ស និងជួសជុលរមណីយដ្ឋានប្រវត្តិសាស្ត្រ ក៏ដូចជាសកម្មភាពមីនមនុស្សធម៌ ជាដើម។ ពាក់ព័ន្ធនឹងការងារសកម្មភាពមីនមនុស្សធម៌ ប្រទេសជប៉ុន បានចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ គិតជាទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិក បន្ថែមពីលើគ្រឿងបរិក្ខានាថ្ងៃនេះ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកថា ប្រទេសជប៉ុនគឺជាដៃគូយូរអង្វែង និងរឹងមាំមួយក្នុងការសម្រេចបាននូវសមិទ្ធិផលសកម្មភាពមីនរយៈពេលជាង៣០ឆ្នាំនេះ។ ក្នុងឱកាសទទួលនូវជំនួយឥតសំណងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងវាយតម្លៃខ្ពស់ចំពោះចំណងការទូតជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងជប៉ុន […]

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បង្ហាញមុខលើកដំបូង ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី។ នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ នេះជាការបង្ហាញមុខលើកដំបូងរបស់នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជាគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេក្នុងជំនួបកំពូលអាស៊ាន។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឲ្យដឹងថា: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តមចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំនេះ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថា: គណៈប្រតិភូអញ្ជើញចូលរួមអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានរួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា ដែលនេះជាការគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍តំបន់នេះ។ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ

អ្នកឧកញ៉ា ៤រូប ទទួលការតែងតាំងជា ទីប្រឹក្សាផ្ទាល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានឋានៈស្មើដល់រដ្ឋមន្ត្រី

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​​​តែងតាំង និង​ផ្តល់ឋានៈ​ជា​ទីប្រឹក្សាផ្ទាល់​ឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ចំនួន ១០៤​​រូប កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយ​ក្នុង​នោះ​ក៏​មាន​អ្នកឧកញ៉ា ចំនួន ៤រូប ទទួលបានការតែងតាំង និងផ្តល់ឋានៈស្មើ ពីរដ្ឋលេខាធិការ ដល់​រដ្ឋមន្ត្រី។ តាមរយៈ​ព្រះរាជក្រឹត្យ លេខ នស/រកត/០៨២៣/២០៣៣ ​​ក្នុង​ចំណោម​សមាសភាព​តែងតាំង និង​ផ្តល់ឋានៈ​ទាំង ១០៤​រូប ជា​ទីប្រឹក្សាផ្ទាល់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​​ គឺ​មាន​អ្នកឧកញ៉ា ​​ដូច​ខាង​ក្រោម៖ (១)អ្នកឧកញ៉ា ពុង ឃាវសែ ​ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន វិនិយោគទុន​អាណិកជន​កម្ពុជា OCIC​ ឋានៈស្មើ រដ្ឋមន្ត្រី (២)អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group និងជាប្រធាន​សមាគមឧកញ៉ាកម្ពុជា ឋានៈ​ស្មើ រដ្ឋមន្ត្រី (៣)អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុន ​ព្រីនស៍ […]

ច្បាប់ផ្សេងៗ ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងនាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ…

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ជំនួសឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សសាវឿន។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣។ សូមរម្លឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ១៥៧២២ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៨/១០៨០ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៨, និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខ […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…

(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយ នៅទីតាំងឃ្លាំងគ្មានលេខ ផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណី កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាកTOTAL និង TRA CHANG ក្លែងក្លាយ សមត្ថកិច្ចបានរកឃើញនូវសម្ភារៈបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមប្រិ៍ ស្ទ័គឃ័រ រួមនឹងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណ ជាង១២តោន ។ ក្រោយពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចអោយសមត្ថកិច្ច ធ្វើការដកហូតសម្ភារទាំងអស់ខាងលើ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារៈនៃទីតាំងខាងលើ  និងបិទផ្លំបេរ ផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត។ ចំពោះម្ចាស់ទីតាំង ០២រូប (ស្រី១ […]

ព័ត៌មានជាតិ

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី…

(ខេត្តក្រចេះ)៖ រដ្ឋបាលជលផល ប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលដែលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាលផ្សេងទៀត។ សូមបញ្ជាក់ជូនថា កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោត​ទី​៦​ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ខែសីហានេះ៕

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងមាន់ជល់អនឡាញ នៅក្នុងឃុំកោះចិន ស្រុកពញ្ញាឮ កំពុងបើកដំណើរការយ៉ាងគឃ្លើន! ពលរដ្ឋសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត មានវិធានការណ៍បង្ក្រាបផងទាន…!

(ខេត្តកណ្តាល)៖ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា: មានទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់អនឡាញមួយកន្លែង» ក្នុងភូមិព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល កំពុងដំណើរការបើកលេងយ៉ាងគឃ្លើន! ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានវិធានការណ៍ក្នុងការទប់ស្កាត់និងបង្រ្កា។ ប្រជាពលរដ្ឋលើកឡើងថា សង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។ តាមសេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ ស្ថិតក្នុងមូលដ្ឋានខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង? បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រវាំងភ្នែកមើលមិនឃើញ ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកន្លងមក។ ប្រភពបានបន្តទៀតថា: ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមអនឡាញ នៅក្នុង ភូមិឃុំខាងលើនេះឃើញថាបើកលេងស្រែកហ៊ោកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ បង្ករការរំខានដល់ប្រជាពលរដ្ឋរស់នៅ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងទីតាំងល្បែងស៊ីសងទាំងនោះ មានការព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មដូចជា លួច-ឆក់-ប្លន់ និងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាច ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។ ជាចុងក្រោយប្រជាពលរដ្ឋនាំគ្នា សូមសំណូមពរដល់ឯកឧត្តម គង់ សោភ័ណ្ឌ ជាពិសេស លោកឧត្តមសេនីយ៍ទោ […]

ព័ត៌មានសន្តិសុខសង្គម

បែកធ្លាយថាៈ មានទីតាំងល្បែងស៊ីសងខុសច្បាប់នៅផ្ទះលេខ៥១ ចំណុចផ្លួវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ, នៅមិនទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ច មានចំណាត់ការបង្រ្កាបនៅឡើយទេ…!

(ភ្នំពេញ)៖ មានទីតាំងភ្នាល់បាល់, បៀរការ៉ាត់, មាន់អនទ្បាញ ខុសច្បាប់មួយកន្លែង កំពុងដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេង នៅផ្ទះលេខ៥១ ចំណុចផ្លួវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ, អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋ នៅមិនទាន់ឃើញមានចំណាត់ការបង្រ្កាបនៅឡើយទេ! ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់អោយដឹងថា មានទីតាំងល្បែងសុីសងខុសច្បាប់ ភ្នាល់បាល់, បៀរការ៉ាត់, មាន់អនទ្បាញមួយកន្លែង កំពុងបើកលេងយ៉ាងពេញបន្ទុក នៅចំណុចផ្លួវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ មិនខ្លាចញញើតនិងអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល។ ហាក់ផ្គើនទៅនិងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសឱ្យបិតរាល់ល្បែង សុីសង គ្រប់ប្រភេទ។ ចំណែក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាបឡើយ!។ 👉គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន!។ ផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ហាក់នាំគ្នាធ្មេចភ្នែក បើកភ្លើងខៀវបណ្តោយអោយម្ចាស់បនល្បែងសុីសងខុសច្បាប់នៅទីតាំងខាងលើ បើកលេងយ៉ាងពេញបន្ទុកបែបនេះទៅវិញ! ឬមួយម្ចាស់បើកបទល្មើសល្បែងខុសច្បាប់ខាងលើ មានអំណាចធំណាស់ហើយមើលទៅ […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលសម្រេចយកកោះជាច្រើនស្ថិតនៅលើដែនសមុទ្រព្រះសីហនុ និងកោះកុង បង្កើតជាឧទ្យានជាតិសមុទ្រកោះរ៉ុង

រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុក្រឹត្យសម្រេច​យក​កោះ​ជា​ច្រើន​ស្ថិត​នៅ​លើ​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ និងខេត្តកោះកុង ដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះ​ម្នាស់​ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដោយមានផ្ទៃសរុប៥២.៤៤៨ហិកតា បង្កើត​ជា​ឧទ្យាន​សមុទ្រ​កោះរ៉ុង ដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ និងជីវៈចម្រុះ។ យោងតាមអនុក្រឹត្យ ដែលសារព័ត៌មានទទួលបាន នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣​ បាន​ឲ្យ​ដឹងថា ការដែល​រាជ​រដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ឧទ្យាជាតិ​សមុទ្រ​កោះរ៉ុង​នេះ​ឡើង​ គឺមាន គោលបំណងធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូ​ឡូស៊ី និងជីវៈចម្រុះ លើកោះ និងបរិវេណសមុទ្រជុំវិញ, ផ្តល់ផលិតផលនិង​សេវា​កម្ម​ធម្ម​ជាតិ​ សម្រាប់​ការ​ប្រើប្រាស់ប្រកបដោយនិរន្តរភាព, រក្សាលំនឹងបរិស្ថាន ការពារនិងការអភិរក្ស​ធនធាន​ធម្មជាតិ ​និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​, និងលើកកម្ពស់គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធាន​ធម្មជាតិ​ក្នុង​តំបន់​ជា​ដើម។ តាមអនុក្រឹត្យ រាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់​គ្រង​ឧទ្យាន​ជាតិ​សមុទ្យកោះរ៉ុង ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល​ខេត្ត​ព្រះសីហនុ និង ខេត្តកោះកុង ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការ​ប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព​។ ​ជាមួយ​គ្នា​នោះ​ ក្រសួង​បរិស្ថា​ន​ត្រូវ​កំណត់​ និង​បែងចែក […]

ព័ត៌មានជាតិ

ហ្គេមបាញ់ត្រីខ្នាតយក្ស នៅក្នុងផ្សារទំនើបបឹងត្របែកផ្លាហ្សា កំពុងពង្វក់ស្មារតីយុវជន រីឯអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន បានត្រឹមតែចុះទៅធ្វើកិច្ចសន្យា មួយលើកជាពីរលើក ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព…!

(ភ្នំពេញ)៖ ល្បែង​ស៊ីសង​ខុសច្បាប់តាមអនឡាញជាច្រើនប្រភេទ និងទូហ្គេមបាញ់ត្រីខ្នាតយក្ស លំដាប់កាស៊ីណូ កំពុងបើកលេងយ៉ាងគឃ្លើន​ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហ៊ានផ្គើន​បទបញ្ជា​សម្ដេច​តេជោ​ ហ៊ុន សែន​ ព្រមទាំងផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឱ្យដឹងថា: ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ប្រៀបបានកាស៊ីណូនេះ មាន”ជនជាតិចិន”ជាថៅកែ ហើយគេសង្ស័យថា: មានអ្នកធំឬអ្នកមានអំណាចនៅពីក្រោយខ្នងទើបទីតាំងនេះដំណើរការបានយ៉ាងគឃ្លើន! ព្រោះមិនឃើញអាជ្ញាធរមូលដ្ឋាន ក៌ដូចសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅបង្ក្រាបនោះទេ! គេឃើញតែអ្នកញៀនល្បែងចូលទៅលេង យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យបំផុត។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានត្អូញត្អែរនិងរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា: រាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភ ភ័យខ្លាច ចំពោះបញ្ហាកូនៗរបស់ពួកគាត់ដែលនៅក្នុងវ័យសិក្សា ខ្លាចពួកគេបែរជាលង់និងល្បែងហ្គេមទាំងនេះភ្លេចការសិក្សា បណ្ដាលឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ ម្យ៉ាងទៀតបារម្ភអំពីភាពអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ព្រោះថាល្បែងជាដើមចមឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាជាដើម។ល។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនទូទៅ សុំអំពាវនាវយ៉ាងទទូចទៅដល់លោក គៀង លក័ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមនចាត់វិធានការទៅលើទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ដោយគ្មានការលើកលែង ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់«ជល់មាន់តាមប្រព័ន្ឋអនឡាញ និងឆ្នោតឡូតូ» ស្ថិតក្នុង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ បើកលេងយ៉ាងគគ្រឹកគគ្រេង! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កា! បញ្ហានេះពលរដ្ឋកំពុងមានការព្រួយបារម្ភជាខ្លាំង…

(ខេត្តកំពង់ចាម)៖ ល្បីទៀតហើយ! ទីតាំងល្បែងសុីសង ខុសច្បាប់ «ជល់មាន់តាមប្រព័ន្ឋអនឡាញ និងឆ្នោតឡូតូ» នៅជុំវិញផ្សារស្រែវាល ស្ថិតនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ! ចំណែក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាបឡើយ! ហាក់ផ្គើនទៅនិងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន។ គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុកណា មានល្បែងសុីសងកើតឡើង ចៅហ្វាយខេត្ត/ក្រុង/ស្រុកនោះ នឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា: ទីតាំងទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ឋអនឡាញ ជាច្រើនកន្លែងនៅផ្សារស្រែវាល ស្ថិតក្នុងភូមិ ឃុំ ខាងលើ បើកលេងបានជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាប! សង្ស័យជាឆ្នាំងបាយបស់ អស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? ពាក់ព័ន្ធករណី បនល្បែងសុីសងខុសច្បាប់ […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសងខុសច្បាប់ ជាច្រើនប្រភេទ តាមប្រព័ន្ធអនឡាញមួយកន្លែង យីហោកាសា(CASA) នៅជាប់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងទឹកដី ខណ្ឌដូនពេញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប…!

(ភ្នំពេញ)៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា: ទីតាំងមួយកន្លែង យីហោ កាសា(CASA) បើកបនល្បែង «ភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងជាច្រើនប្រភេទទៀត តាមប្រព័ន្ធអនឡាញ» នៅជាប់មន្ទីរពេទ្យគន្ធបុប្ផា តាមបណ្តោយផ្លូវ៤៧ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានកំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងពេញបន្ទុក! ខណៈអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុក ណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុក នោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។ ប៉ុន្តែហេតុអ្វី ទីតាំងមួយកន្លែង យីហោកាសា(CASA) បើកបនល្បែង សុីសងខុសច្បាប់ជាច្រើនប្រភេទ តាមប្រព័ន្ឋអនឡាញ នៅជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងភូមិសាស្រ្តខាងលើ ឃើញបើកលេងបានដដែល? ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ខណ្ឌដូនពេញ មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជនសង្ស័យថា: អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យជាមិនខាន? ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។ […]

ព័ត៌មានសន្តិសុខសង្គម

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក​ឧត្តមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ កម្លាំង​ជំនាញ​របស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ​ បើកកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពឆក់កាបូក​ចំនួន០៥នាក់

(កំពង់ចាម)៖ កាលពីនៅថ្ងៃទី០៩ ខែកក្កដា​ ឆ្នាំ២០២៣, មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់) ចំនួន០២ករណី​ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A នៅក្នុងភូមិស្លែង​ ឃុំជ្រៃវៀន ១ករណី​, និង​ក្នុង​ភូមិតាកុច ឃុំស្រង៉ែ​ ០១ករណី​ទៀត, ស្ថិត​ក្នុង​ភូមិសាស្រ្តស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ​ ក្រោយពេលកេីតហេតុ និងទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ បើកកិច្ចប្រតិបត្តិ​ការស្រាវជ្រាវ​បន្ទាន់​ រហូត​មានការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពបានចំនួន០២នាក់ រួមទាំងវត្ថុតាង​÷ ១-ឈ្មោះ រ៉េត សារីម ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ បច្ចប្បន្នស្នាក់នៅភូមិអូឌឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ អាត សំអន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ ជាច្រេីនកន្លែង ស្ថិតនៅក្នុងមូលដ្ឋាន ឃុំជ្រៃវៀន ស្រុកព្រៃឈរ បើកលេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប…!!!

ខេត្តកំពង់ចាម)៖ ល្បីទៀតហើយ ទីតាំងល្បែងសុីសងខុសច្បាប់ «ភ្នាល់មាន់ជល់តាមអនឡាញ» ជាច្រើនកន្លែង ស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប។ តាមប្រភពព័ត៌មាន រាយការណ៍ប្រាប់ថា: នៅក្នុងមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ មានទីតាំងល្បែងស៊ីសងខុសច្បាប់ «ភ្នាល់មាន់ជល់តាមអនឡាញ» ជាច្រើនកន្លែង កំពុងតែបើកដំណេីរលេងយ៉ាងគគ្រឹកគគ្រេង! រីឯ អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ប្រហែលគិតថា: បទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន សាបរលាបហើយមើលទៅ? គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុក ណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុក នោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។ ជាក់ស្តែង ករណីល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ តាមអនឡាញ ក្នុងមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធើ្វឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង! […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសង «ជល់មាន់តាមអនឡាញ» បង្កប់ក្នុងតៀមកាហ្វេយីហោរ (នីន នីន កាហ្វេដូង) ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំបារាយណ៍ ស្នើដល់លោក ម៉ែន លី ស្នងការខេត្តកំពង់ធំជួយចាត់មន្ត្រីជំនាញចុះបង្ក្រាប…!!!

(ខេត្តកំពង់ធំ)៖ ប្រភពព័ត៌មាន បានរាយការថា: មានទីតាំងល្បែងស៊ីសង«ភ្នាល់មាន់ជល់អនឡាញ» ជ្រកក្រោមស្លាកសញ្ញា( N.Y. 88) បង្កប់ក្នុងតៀមកាហ្វេ យីហោ (នីន នីន កាហ្វេដូង) នៅចំនុចគីឡូម៉ែត្រលេខ ១១១ ស្ថិតនៅក្នុងភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកដំណើរការលេងជារៀងរាល់ថ្ងៃ! រីឯមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់មិនខ្វាយខ្វល់បន្តិចសោះឡើយ។ ប្រភពដដែលបានលើកឡើងថា: ល្បែងស៊ីសងអនឡាញ ដ៏ពេញនិយមទាំងនោះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន រាប់សែន លានរៀល ក្នុងមួយថ្ងៃៗ! ហើយបើតាមពិតទៅ ទីតាំងល្បែងទាំងនោះ គេក៏ធ្លាប់ឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ ពលរដ្ឋនៅក្នុងមូលដ្ឋានលើកឡើង បែបរិះគន់ថា: លោក សួង ថេង អធិការស្រុកបារាយណ៍ មិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ព្រោះប្រហែលជាគិតថាល្បែងទាំងនោះគឺជាល្បែងប្រជាប្រិយ៍សម្រាប់កំសាន្តក្នុងមូលដ្ឋានកុំឲ្យស្ងាត់ហើយមើលទៅ? គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយថែមបញ្ជាក់ទៀតថា: […]

ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ឈប់ការប្រើប្រាស់ហ្វេកបុក (Facebook) របស់សម្តេច ដោយសារមួយរយៈចុងក្រោយនេះរកឃើញមានគណនីក្លែងបន្លំដែលធ្វើឲ្យមានការភាន់ច្រឡំ…

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ហ្វេកបុក(Facebook) របស់សម្តេច ដែលមានអ្នកចូលរួមជាង១៤លាននាក់ ។ នៅលើបណ្តាញសង្គមតេឡេក្រាម នាយប់ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា: ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក(Facebook) របស់សម្តេចជាច្រើន ដែលមានរហូតជាង២០ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ ម្យ៉ាងទៀត មួយរយៈពេលចុងក្រោយនេះ សម្តេចតេជោបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាងគឺ បណ្តាញតេឡេក្រាម (Telegram)ដែលមិនបារម្មណ៍ពីការចូលលួចដូចFacebook ។ អាស្រ័យហេតុនេះ សម្តេចសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរយ៉ាងដូច្នេះថា៖ ខ្ញុំសូមស្នើរឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាម និងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។ ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាមFacebook និងសូមបង្វែរមកភ្ជាប់ជាមួយ ឆាណែលតេឡេក្រាម (telegram) របស់ខ្ញុំវិញដើម្បីទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ។ ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានបង្កើតគណនីTikTok ថ្មីនិងមានមនុស្ស២នាក់យកឈ្មោះសម្តេចទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០មុឺននាក់ ចូលចិត្តជាង៤លាននាក់ ឯមួយទៀតមានអ្នកតាម១លាន២សែននាក់និងអ្នកចូលចិត្តជាង១២លាននាក់។ សម្តេចតេជោបញ្ជាក់ថា ចាប់ពីពេលនេះFacebook ណាមាន ឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់៕

ព័ត៌មានសន្តិសុខសង្គម

ករណីស-ម-ល-ា-ប-់ម្ដាយ និងកូនតូចយ៉ាង-ព្-រៃ-ផ្-សៃ រួចដុត-ស-ាកស-ពដុតផ្ទះ បង្វែរទៅជារឿងគ្រោះអគ្គីភ័យ…

(ខេត្តព្រៃវែង)៖ ក្រោយទទួលបានបទបញ្ជាដ៏តឹងរឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការចុះស៊ើបអង្កេត ស្រាវជ្រាវ បំបែកសំណុំរឿង-ឃា-ត-ក-ម្ម-យ៉ា-ងព្រៃ-ផ្សៃ-មួយ នៅស្រុកស្វាយអន្ទរ រហូតឈានដល់-ឃា-ត់-ខ្លួ-ន-ជនសង្ស័យ ២នាក់ ករណី “ឃា-ត-ក-ម្ម-គិតទុកជាមុន រំ-លោ-ភស-ម្ល-ា-ប់ និងផ្សំគំនិត” ដែលបាន-ស-ម្ល-ា-ប់-ម្ដាយកូន ២នាក់ និងយកភ្លើងដុតផ្ទះ ដុ-ត-ស-ា-កស-ពជនរ-ងគ្រោះ ដើម្បីបង្វែរឿងទៅជាករណីគ្រោះអគ្គិភ័យ ។ ប្រតិបត្តិការចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យបាននេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយជនសង្ស័យទី១.ឈ្មោះ (នួន ទូច) ភេទស្រី អាយុ ៤៩ឆ្នាំ. មុខរបរ កម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត, ទី២.ឈ្មោះ (មុំ ញ៉េប) ភេទប្រុស អាយុ ៤០ឆ្នាំ. រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រីឯស្ត្រីរងគ្រោះ មានឈ្មោះ ប៉យ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីស-ម-ល-ា-ប-់ម្ដាយ និងកូនតូចយ៉ាង-ព្-រៃ-ផ្-សៃ រួចដុត-ស-ាកស-ពដុតផ្ទះ បង្វែរទៅជារឿងគ្រោះអគ្គីភ័យ…

(ខេត្តព្រៃវែង)៖ ក្រោយទទួលបានបទបញ្ជាដ៏តឹងរឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការចុះស៊ើបអង្កេត ស្រាវជ្រាវ បំបែកសំណុំរឿង-ឃា-ត-ក-ម្ម-យ៉ា-ងព្រៃ-ផ្សៃ-មួយ នៅស្រុកស្វាយអន្ទរ រហូតឈានដល់-ឃា-ត់-ខ្លួ-ន-ជនសង្ស័យ ២នាក់ ករណី “ឃា-ត-ក-ម្ម-គិតទុកជាមុន រំ-លោ-ភស-ម្ល-ា-ប់ និងផ្សំគំនិត” ដែលបាន-ស-ម្ល-ា-ប់-ម្ដាយកូន ២នាក់ និងយកភ្លើងដុតផ្ទះ ដុ-ត-ស-ា-កស-ពជនរ-ងគ្រោះ ដើម្បីបង្វែរឿងទៅជាករណីគ្រោះអគ្គិភ័យ ។ ប្រតិបត្តិការចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យបាននេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយជនសង្ស័យទី១.ឈ្មោះ (នួន ទូច) ភេទស្រី អាយុ ៤៩ឆ្នាំ. មុខរបរ កម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត, ទី២.ឈ្មោះ (មុំ ញ៉េប) ភេទប្រុស អាយុ ៤០ឆ្នាំ. រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រីឯស្ត្រីរងគ្រោះ មានឈ្មោះ ប៉យ […]

ព័ត៌មានជាតិ

ចំណងដៃថ្មីនៅដេីមឆ្នាំ២០២៣​ ផ្ទះ​ចំនួន​២០ខ្នង​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ផ្ដល់​ជូន​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម…

(ខេត្ត​កំពង់ចាម)៖ នៅព្រឹក​ថ្ងៃសុក្រ​ ទី២៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ និងលោក​ ភោគ​ សាវុធ​ អភិបាល​ នៃគណៈអភិបាលស្រុក​កងមាស និងជាប្រធានកិត្តិយស​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​កងមាស​ បានដឹកនាំសហការី​ ចុះសួរសុខទុក្ខ​ និងបានរៀបចំពិធីប្រគល់ផ្ទះដែលទេីបសាងសង់រួច​ មានទំហំ​ ៥ម៉ែត្រ​*៧ម៉ែត្រ​ សង់អំពីដែក ជញ្ជាំងស្មាតបត​ ដំបូលប្រក់ស័ង្កសី​ ជាអំណោយដ៏ថ្លៃថ្លា​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ជូនអតីតយុទ្ធជន​ និងគ្រួសារអតីតយុទ្ធជន​ ចំនួន​ ៦គ្រួសារ​ នៅស្រុកកងមាស​​។ ក្នុង​ឱកាស​នោះ​ដែរ​ លោកប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ ​ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​ររបស់សម្ដេច​តេជោ​ ឧបត្ថម្ភ​ដល់អតីតយុទ្ធជន​ និងគ្រួសារអតីតយុទ្ធជន​ទាំង៦គ្រួសារ​ មាមានដូចជា: គ្រឿងឧបភោគបរិភោគ​ និងសម្ភារៈ​ប្រេីប្រាស់​មួយចំនួន​ ព្រមទាំងបានឧបត្ថម្ភ​ថវិកាដល់​អតីត​យុទ្ធ​ជន​ និងប្រជាពលរដ្ឋមួយចំនួនដែលបានអញ្ជេីញចូលរួមក្នុងពិធីផងដែរ​ ។ ក្នុង​ពិធី​ប្រគល់ផ្ទះនេះ​ ក៏មានការនិមន្ដ​ចូល​រួមពីព្រះសង្ឃ​ និងបានចូលរួមឧបត្ថម្ភជាបច្ច័យ​ និងសម្ភារៈ​មួយចំនួន​ដល់អតីតយុទ្ធជន​ និងដោយមានការអញ្ជេីញចូលរួមពីលោកស្នងការរង​ ក្រុមការងារ​លេខាធិការដ្ឋាន​ខេត្ត​ លោកប្រធាន-អនុប្រធាន​​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​ លោកប្រធាន​កិត្តិយស​សាខាឃុំ​ […]

ព័ត៌មានសន្តិសុខសង្គម

បែកធ្លាយថា: មជ្ឈមណ្ឌលពិភពកំសាន្តឃួលរីមិច ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន លួចបង្កប់បនល្បែងសុីសងខុសច្បាប់ «ប្រភេទហ្គេមបាញ់ត្រី ខ្នាតកាសុីណូ» បានបើកលេងយ៉ាងរំភើយ! ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន…!

(ភ្នំពេញ)៖ ប្រភពច្បាស់ការបានឲ្យដឹងថា: {មជ្ឈមណ្ឌលពិភពកំសាន្តឃួលរីមិច} ទីតាំងស្ថិតនៅតាមផ្លូវដឿងហែម ចុះពីផ្លូវលេខ៧៨ ចម្ងាយប្រមាណជា ៦០ម៉ែត្រ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ «ប្រភេទហ្គេមបាញ់ត្រី ខ្នាតកាស៊ីណូ» បើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប ។ គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុក ណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុក នោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។ ប្រភពដដែលបានបន្តទៀតថា: ទីតាំងបនល្បែងស៊ីសងខុសច្បាប់ បង្កប់នៅក្នុង{មជ្ឈមណ្ឌលពិភាពកំសាន្តឃួលរីមិច} នៅក្នុងមូលដ្ឋានខាងលើ បើកលេងបានទាំងយប់ទាំងថ្ងៃ បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អាចត្រូវថ្នាំសណ្តំដេកលក់អស់ហើយមើលទៅ? ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាបបែបនេះ ។ បញ្ហានេះ ពលរដ្ឋលើកឡើងថា: ជាហេតុធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្មដូចជា […]