ព័ត៌មានសន្តិសុខសង្គម

សង្វៀនបញ្ជល់មាន់និងវង់អាប៉ោងទ្រង់ទ្រាយធំ នៅក្នុងចម្ការកៅស៊ូ ភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ អាជ្ញាធរមិនចាត់វិធានការបង្ក្រាប!!!

(កំពង់ចាម)៖ ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២-នេះ បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋមកថា៖ មេល្បែងស៊ីសងឈ្មោះ វ៉ាន់ បាននិងកំពុងបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងចម្ការកៅស៊ូ មួយកន្លែង បានយ៉ាងរលូន និងបានគៀងគរក្រុម អ្នកញៀនល្បែង ឲ្យចូលទៅលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ដែលមានទីតាំងក្នុងភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ============

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសងជល់មាន់ ខុសច្បាប់ ហាយឡាយតាមទូរទស្សន៍ បង្កប់នៅក្នុង ហាងកាហ្វេ មួយកន្លែង នៅក្នុងទឹកដី ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅតែដំណើរការបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!

ខេត្តឧត្ដរមានជ័យ ÷ ថ្មីៗនេះមាន ហាងកាហ្វេ មួយកន្លែងបង្កប់ល្បែងស៊ីសងជល់មាន់ ខុសច្បាប់ ហាយឡាយតាមទូរទស្សន៍ បើកលេងបានយ៉ាងរំភើយ! ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ប្រហែល អសមត្ថភាពក្នុងការបង្ក្រាប!ទីតាំងល្បែងខុសច្បាប់ហើយមើលទៅ

ព័ត៌មានសន្តិសុខសង្គម

តើម្ចាស់ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនេះ ជាអ្នកណាទៅទើបហ៊ានបើកលេងបានយ៉ាងរំភើយ! នៅក្នុងទឹកដី ខណ្ឌទួលគោក រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាបឡើយ!

ភ្នំពេញ ÷ ល្បីទៀតហើយទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងដុះស្លែ មួយកន្លែងនេះកំពុងដំណើរការបើកលេងបានយ៉ាងរំភើយ! នៅទល់មុខផ្សារម៉ុងឌីយ៉ាល់ ស្ថិតនៅភូមិឃ្លាំងរំសេវ សង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ គេសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងការបង្ក្រាប!ទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះហើយមើលទៅ .!!

ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ បើកលេងបានយ៉ាងរំភើយ!នៅក្នុង(ហាងកាហ្វេ)មួយកន្លែងនៅ សង្កាត់ចោមចៅ.១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន

ភ្នំពេញ ÷ នៅខាងត្បូងប៉ុស្តិ៍នគរបាលចោមចៅ.១ ចំងាយប្រហែល ១០០ ម៉ែត្រ មានល្បែងស៊ីសងជល់មាន់ខុសច្បាប់ តាមប្រព័ន្ធអនឡាញ និងល្បែងឆ្នោតឡូតូ កំពុងបើកលេងបានយ៉ាងរំភើយ!នៅក្នុង(ហាងកាហ្វេ)មួយកន្លែងស្ថិតភូមិត្រពាំងថ្លឹង.៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពេលនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ធ្វើការបង្ក្រាបឡើយ!

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងជល់មាន់ ខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងហាងកាហ្វេ មួយកន្លែងនៅ ឃុំពាមរាំង ស្រុកលើកដែក កំពុងបើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន

ខេត្តកណ្តាល ÷ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន កំពុងរៀបចំការបោះឆ្នោត ឃុំ សង្កាត់ បានទៅដោយរលូន តែផ្ទុយទៅវិញ ហាងកាហ្វេ មួយកន្លែងរួចបង្កប់ ល្បែងស៊ីសងជល់មាន់ ខុសច្បាប់ តាមប្រព័ន្ធអនឡាញបានយ៉ាងរំភើយ! តាមបណ្ដោយផ្លូវ ច្រកក្អមសំណរ ស្ថិតនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ពុំទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះទៅធ្វើការបង្ក្រាប!ឡើយ

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បង្ក្រាបឃាត់ខ្លួន

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បើកប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចខ្ទមចាស់ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ។

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ជាច្រើនកន្លែងនៅចំកណ្តាលក្រុងភ្នំពេញ កំពុងចាប់ផ្តើមបើកដំណើរការលេងបានយ៉ាងរំភើយ! មិនរំខាន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌ៧មករា នោះឡើយ!

ភ្នំពេញ ÷ ល្បីទៀយហើយល្បែងស៊ីសង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ជាច្រើនកន្លែង នៅក្នុងទឹកដី សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងនាំគ្នាភ្នាល់ចាក់លុយ(រាប់ពាន់.ដុល្លារ)បានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ទុកឲ្យអ្នកញៀនល្បែងទាំងអស់នេះផ្សងសំណាងហើយមើលទៅ បានជានាំគ្នាមិនធ្វើការបង្រ្កាប!

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ខ្នាតធំ មួយកន្លែងបើកលេងយ៉ាងអនាធិបតេយ្យ ក្នុងដែនការគ្រប់គ្រង លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មិនហ៊ានបង្រ្កាប!

ភ្នំពេញ ÷ សង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ នៅចំណុភូមិចំរើនផលទី៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប!ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍ទេដឹង?

ព័ត៌មានជាតិ

នៅព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី

នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន ៥ម៉ឺន ៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងយ៉ាងអនាធិបតេយ្យ នៅក្នុងទឹកដី ខណ្ឌមានជ័យ ហេតុអ្វី!បានលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មិនហ៊ានបង្ក្រាប!ទីតាំងមួយនេះ

ភ្នំពេញ ÷ ថ្លើមធំមែនម្ចាស់ទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ ស្ថិតនៅភូមិចំរើនផលទី៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប!ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍ហើយ

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋនាំគ្នាស្នើសុំឲ្យលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យនិងមានវិធានការបង្រ្កាប! ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងមួយកន្លែងនេះផង

ភ្នំពេញ ÷ កំពុងតែល្បីថាមានទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកដំណើរការលេងមួយកន្លែង នៅក្នុងទឹកដីសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានយ៉ាងរំភើយ អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនទាន់ធ្វើការបង្ក្រាប!ស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពនោះឡើយ!

ព័ត៌មានសន្តិសុខសង្គម

តើហេតុអ្វី!បានលោកវរសេនីយ៍ទោ ព្រាប សាមិត្ត អធិការនគរបាលក្រុងបូកគោ មិនមានចំណាត់ការបង្ក្រាប!ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងមួយកន្លែងនេះ

ខេត្តកំពត ÷ ទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកដំណើរការលេងបានយ៉ាងរំភើយ!នៅចំំណុចចំការស្វាយ ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!