ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញ»ដ៏ធំ! ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ. ប្រមូលផ្ដុំដោយអ្នកញៀនល្បែងនាំគ្នាអង្គុយចាក់ស្រែកហ៊ោរឡើងទ្រហ៊ឹង! គ្មានខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចបន្តិចសោះឡើយ…

(ក្រុងតាខ្មៅ): តាមប្រភពព័ត៌មានបានឲ្យដឹងថា: មានទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញ» ដែលកំពុងតែបង្កប់នៅក្នុងផ្ទះលក់ភេសជ្ជៈមួយកន្លែងតាមបណ្ដោយផ្លូវ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល. បានបើកទទួលភ្ញៀវឲ្យចូលលេងចាក់ភ្នាល់នៅខាងក្នុង យ៉ាងគគ្រឹក គគ្រេងហ៊ោរកញ្ជ្រាវពេញក្នុងផ្ទះ! តែមិនរំខានទៅដល់មន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាននោះឡើយ!។

ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់ តាមប្រព័ន្ធអនឡាញ» មួយកន្លែង ដោយពីមួយថ្ងៃទៅមួយថ្ងៃ គឺទីតាំងមួយនេះ បើកលេងពេញមួយខែ៣០ថ្ងៃតែម្ដង គ្មានលោះថ្ងៃណា ដោយចាប់ផ្ដើមតាំងតែពីម៉ោង ០៩៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច.! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានសង្កាត់កំពង់សំណាញ់ មិនមានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! បែរជាបណ្ដែតបណ្ដោយឲ្យបទល្មើស«ល្បែងស៊ីសងខុសច្បាប់» បង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋាន បានយ៉ាងដូច្នេះទៅវិញ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់.បានសម្ដែងការព្រួយបារម្ភជាខ្លាំង និងមានភាពភ័យខ្លាចពីរឿងបទល្មើសល្បែងស៊ីសងដែលកើតមានអស់ទាំងនេះ ព្រោះថាទីណាមានល្បែង ទីនោះតែងតែកើតមាននូវបទល្មើសផ្សេងៗដូចជា ករណីចោលកម្ម និងអំពើហិង្សាជាដើ។ល។ ប្រជាពលរដ្ឋបានលើកឡើងជាសំនួថា: តើភូមិ ឃុំ មានសុវត្ថិភាពនៅឯត្រង់ណា? បើមន្ត្រីអាជ្ញាធរមិនអើពើទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ទាំងនេះផងនោះ។

គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនហើយថែមទាំងបញ្ជាក់ទៀតថា បើខេត្ត ក្រុង ស្រុកណាមានល្បែងសុីសង! ចៅហ្វាយខេត្ត/ក្រុង/ស្រុកនោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។

ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទួទៅ សូមសំណូមពរដល់លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ និងលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ចាត់វិធានការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនាពេលកន្លងមក។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

nph

Leave a Reply

Your email address will not be published. Required fields are marked *