ព័ត៌មានជាតិ ព័ត៌មានសិល្បះ និងកីឡា

លោកជំទាវ ជា ផល្គុន ជា សុមេធី រៀបចំធ្វើពិធីសែនក្រុងពាលី សុំសេចក្តីសុខដើម្បីរៀបចំសង្ក្រាន្តឆ្នាំថ្មី ២០២៣

(ក្រុងព្រៃវែង)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅសួនសម្ដេចអគ្គមហាធម្មពោធិសា ជា​ ស៉ីម​ (ស្ដូក) ក្រុងព្រៃវែង​ ខេត្តព្រៃវែង លោកជំទាវ​ ជា​ ផល្គុន​ ជា សុ មេធី ឧត្តមភរិយារបស់ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានរៀបចំធ្វើពិធីសែនក្រុងពាលី​ ដេីម្បីសុំសេចក្ដីសុខ​សុវត្ថិភាព ដល់ប្រជាជនទាំងអស់ នាឱកាសការប្រារព្ធពិធីសង្ក្រាន្តទទួលឆ្នាំថ្មី​ខេត្តព្រៃវែង​ ដែលនឹងឈានចូលមកដល់ថ្ងៃសុក្រ ០៩រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ។

ក្នុងពិធីនេះ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមនឹងកងកម្លាំងនគរបាល ក៏បានចូលរួមការពាររៀបចំសណ្តាប់ធ្នាប់ជូនមន្ត្រីរដ្ឋបាលខេត្ត នឹងបងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *