ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ កំពុងលាក់ខ្លួនក្នុង«កាស៊ីណូ ដូង៧ដើម»ស្ថិតក្នុង ឃុំដា ស្រុកមេមត់ ដំណើរការ ឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង! ផ្គើននិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុនសែន ស្តីពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ…

(ខេត្តត្បូងឃ្មុំ): បនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ កំពុងលាក់ខ្លួនក្នុង«កាស៊ីណូ ដូង៧ដើម» បានស្ងប់ស្ងាត់មួយរយ: តែឥឡូវមានពលរដ្ឋរាយ​ការណ៍មកថា: បនល្បែងសុីសងខុសច្បាប់«ជល់មាន់/ បៀរ/ អាប៉ោង/ យូគី/ និងហ្គេមបាញ់ត្រី» កំពុងលាក់ខ្លួនពួនសំងំនៅក្នុង(កាស៊ីណូ ដូង៧ដើម) ដែលស្ថិតនៅជិតច្រកទ្វារព្រំដែនដា នៅក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឃើញពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងសារជាថ្មីវិញហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនទាន់ធ្វើការបង្រ្កាប!

ប្រភពដដែលបន្តទៀតថា: បនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកំពុងលាក់ខ្លួនពួនសំងំនៅក្នុងកាស៊ីណូ ដូង៧ដើម ក្នុងភូមិសាស្ត្រខាងលើ ជាទូទៅនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ មានគូរពិសេស ក្រៅពីថ្ងៃនឹងជល់គូរធម្មតា ប៉ុន្តែបើកលេងជារៀលថ្ងៃ គេសង្កេតឃើញភាគច្រើនពលរដ្ឋខ្មែរ៩០% ដែលនាំគ្នាចូលលេងនៅក្នុងបនល្បែងនោះយ៉ាងគគ្រឹកគគ្រេង រីឯលោក ស្រេង លី អភិបាលស្រុកមេមត់ និងលោកវរ:សេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យបានទទួលលាភសក្ការៈខ្លះៗពីម្ចាស់កាស៊ីណូខាងលើនេះរួចផងក៏មិនដឹង? ទើបដើរបញ្រ្ចាសទិសពីគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។

ជុំវិញករណីបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនេះ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំដា ស្រុកមេមត់ បានលើកឡើងថា: ជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីទ្រព្យសម្បត្តិ និងសុវត្ថិភាពគ្រួសារ ខ្លាចកើតមាននូវបទល្មើសផ្សេងៗ ពោលគឺ: ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សា ជាដើម។ល។

យ៉ាងណាក្តី មជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាមហាជនទូទៅ សូមស្នើដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាពិសេស ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមចាត់វិធានការទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់«ជល់មាន់ បៀរ/ អាប៉ោង/ យូគី/ និងហ្គេមបាញ់ត្រី» កំពុងលាក់ខ្លួនពួនសំងំនៅក្នុង(កាស៊ីណូ ដូង៧ដើម)ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន! ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុកណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុកនោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង៕

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ។

nph

Leave a Reply

Your email address will not be published. Required fields are marked *