ព័ត៌មានសន្តិសុខសង្គម

គឃ្លើនមែន! អ្នកគ្រប់គ្រងមជ្ឈមណ្ឌលពិភពកំសាន្តឃួលរីមិច ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ លួចបង្កប់បនល្បែងសុីសងខុសច្បាប់ប្រភេទ(ហ្គេមបាញ់ត្រី) យ៉ាងរំភើយ! ផ្គើននិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុនសែន ស្តីពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ…

(ភ្នំពេញ): ប្រភពច្បាស់ការ បានរាយការណ៍មកថា: មជ្ឈមណ្ឌលពិភពកំសាន្តឃួលរីមិច ទីតាំងស្ថិតនៅតាមផ្លូវដួងហែម ចុះពីផ្លូវលេខ៧៨ ចម្ងាយប្រមាណជា ៦០ម៉ែត្រ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ប្រភេទ(ហ្គេមបាញ់ត្រី) ខ្នាតកាស៊ីណូ បើកឲ្យអ្នកញៀនល្បែងមានទាំងចិនទាំងខ្មែរ នាំគ្គាចូលលេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។

ប្រភពដដែលបានបន្តទៀតថា: ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ប្រភេទ(ហ្គេមបាញ់ត្រី)ខ្នាតកាស៊ីណូ បង្កប់នៅក្នុងមជ្ឈមណ្ឌលពិភាពកំសាន្តឃួលរីមិច នៅក្នុងមូលដ្ឋានខាងលើ បើកលេងទាំងយប់ទាំងថ្ងៃ! បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អាចត្រូវថ្នាំសណ្តំដេកលក់អស់ហើយ ឬមួយបានទទួលលាភសក្ការៈពីម្ចាស់បនល្បែងខុសច្បាប់ខាងលើនេះផងកមិនដឹង?

បញ្ហានេះ ពលរដ្ឋលើកឡើងថា: ជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចភាពអសន្តិសុខកើតមានឡើង ដូចជា អំពើហឹង្សា និងករណី លួច/ឆក់/ប្លន់ កើតមាននៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅជាដើម។

យ៉ាងណាក្តីមជ្ឈដ្ឋានខាងក្រៅក៏ដូចជាមហាជនទូទៅ សូមស្នើទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់ ប្រភេទ(ហ្គេមបាញ់ត្រី) នៅក្នុងមូលដ្ឋានខាងលើនេះផងទាន ដើម្បីគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន! ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុកណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុកនោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង៕

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ។

nph

Leave a Reply

Your email address will not be published. Required fields are marked *