ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង…

(ខេត្តព្រៃវែង): ថ្ងៃចន្ទ ០៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាព្រឹកថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែង ជំនួស លោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវផ្ទេរតំណែងពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ការប្រកាសតែងតាំងនេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *