(ភ្នំពេញ): ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេត(ភ្នាល់បៀរ ចាក់ភ្នាល់បាល់ និងល្បែងជាច្រើនប្រភេទទៀត) ប្រភេទ{កាស៊ីណូ} នៅខាងក្រោយផ្សារដេប៉ូ ស្ថិតនៅផ្ទះលេខ៣៧បេ ផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ បើកដំណើរការយ៉ាងរលូនវិញហើយ មិនរំខានដល់សមត្ថកិច្ច!
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខាងលើនេះ បើកទទួលក្រុមអ្នកញៀនល្បែង ឲ្យចូលលេងយ៉ាងពពាក់ពពូន។ ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ រហូតដាក់ការសង្ស័យថា: ការមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះ! មកពីលោកនាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ២” មិនដឹង ទើបមិនបង្ក្រាប រឺសង្ស័យម្ចាស់ទីតាំងសែនព្រេនត្រូវហើយមើលទៅ? ទើបធ្វើមិនដឹង និងអាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព?
ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៉ីសង សំនូមពរដល់លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោក សុឹម ពិសិដ្ធ អធិការនគរបាលខណ្ឌទួលគោក គួរមានវិធានការចំពោះទីតាំងល្បែងស៊ីសងនេះផង។ ដើម្បីគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន! ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុកណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុកនោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង៕
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ។