ព័ត៌មានសន្តិសុខសង្គម

ខឹងឪពុកមិនឲ្យយកម៉ូតូទៅជិះស្រាប់តែផ្ទុះកំហឹង ស្ទុះទៅទាញយក កាំបិតផ្គាក់មកកាប់ឪពុកចំស្មាខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់…។

(ខេត្តឧត្តមានជ័យ): កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសម្នាក់ព្រោះតែខឹងឪពុកមិនឲ្យយកម៉ូតូទៅជិះស្រាប់តែផ្ទុះកំហឹង និងបានស្ទុះទៅទាញយកកាំបិតផ្គាក់មកកាប់ទៅលើឪពុកបង្កើតរបស់ខ្លួន ចំស្មាខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។

ជនដៃដល់ត្រូវជាកូន ឈ្មោះ (ហួន គី) ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះជាឪពុករបស់ខ្លួនឈ្មោះ (ឡឹក គៀន)អាយុ ៦៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ ដោយមូលហេតុ ជនសង្ស័យ មានលក្ខណៈដូចជាបែកថ្នាំ ខឹងសុំម៉ូតូឪពុកយកទៅជិះមិនបាន ក៏កាប់ទៅលើឪពុកតែម្តង។

ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុក អន្លង់វែង និងបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។

បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម អធិការនគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងជំនាញ និងប៉ុស្ដិ៍រដ្ឋបាល ចុះ ទៅកាន់កន្លែងកើតហេតុស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួន គី រស់នៅភូមិកើត ហេតុខាងលើ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

nph

Leave a Reply

Your email address will not be published. Required fields are marked *