ព័ត៌មានសន្តិសុខសង្គម

មនុស្សចាស់ក្មេងសរុប ១៦នាក់ របួសធ្ងន់និងស្រាល ក្នុងករណីក្រឡាប់រថយន្ត…

ថ្ងៃអាទិត្យ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣

(ប៉ៃលិន): មនុស្សចាស់ក្មេងមួយក្រុមមានគ្នាសរុប ១៦ នាក់ បានជិះរថយន្តមួយគ្រឿង ចេញពីកម្មវិធីបង្កក់ក្មួយ ដោយតៃកុង បានបើករថយន្តលឿន ខ្វះការប្រុងប្រយ័ត្ន ក្រឡាប់ផ្ងារជើង បណ្ដាលឱ្យរបួសធ្ងន់ ចំនួន ៦នាក់ និងរបួសស្រាល ១០នាក់។

ប្រជាពលរដ្ឋនៅទីតាំងកើតហេតុ បានឲ្យដឹងថា: គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបររថយន្ដខ្វះការប្រុងប្រយត្ន័ដោយខ្លួនឯង ត្រង់ចំណុចផ្លូវកោង។ រថយន្តដែលរងគ្រោះថ្នាក់ខាងលើ ម៉ាកតូយ៉ូតា តាកូម៉ា ស្លាកលេខ ពោធិសាត់ 2A-9395 បើកបរដោយឈ្មោះ សូ សាត ភេទប្រុស អាយុ ៤៨ ឆ្នាំ រងរបួសស្រាល។ នៅព្រលប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ ២០២៣ មុនពេលកើតហេតុ រថយន្តខាងលើ បានចេញពីចូលរួមក្នុងកម្មវិធីបង្កក់ក្មួយ នៅឯស្រុកកំរៀង ខេត្តបាត់ដំបង ឆ្លងកាត់តាមខេត្តប៉ៃលិន ឆ្ពោះមកខេត្តបាត់ដំបងវិញ លុះដល់ចំណុចកើតហេតុ ឋិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ដោយស្ថានភាពផ្លូវកោងខ្លាំង ស្របនឹងការបើកបរលឿន ខ្វះការប្រុងប្រយ័ត្នផងនោះ ក៏ជ្រុលចង្កូតក្រឡាប់ ជះមនុស្សធ្លាក់រាយប៉ាយពេញផ្លូវតែម្តង ។

ភ្លាមៗ ជនរងគ្រោះ ដែលរបួសធ្ងន់ទាំងអស់ ត្រូវបានសមត្ថកិច្ច ជាមួយប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯរថយន្តបានប្រគល់ឱ្យម្ចាស់ ដើម្បីយកទៅជួសជុល៕

nph

Leave a Reply

Your email address will not be published. Required fields are marked *