ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន…

ថ្ងៃពុធ ០៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣
(ភ្នំពេញ): បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានាថ្ងៃទី៧កុម្ភៈនេះ បាឲ្យដឹងថា: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៣។
ក្រសួងការបរទេសបានបញ្ជាក់ថា”កម្ពុជា-ចិននឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវការកសា ងសហគមន៍វាសនារួម” ។ សេចក្តីប្រកាសព័ត៌មានបានបន្តថា: តាមរយ:ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន  សែន ទៅកាន់ប្រទេសចិននាពេលនេះនឹងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរបន្ថែមទៀត ។ ដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធា រណរដ្ឋប្រជាមានិតចិន​​។ ក្នុងឱកាសទស្សនកិច្ចនេះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែក​ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន៖ លោក ស៊ី​​​​ ជីនពីង ប្រធានាធិបតីចិន,លោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ ជាមួយ គ្នានេះសម្ដេចតេជោហ៊ុនសែននឹងមានជំនួបទ្វេភាគីជាមួយលោក លី ខឺឈាង​ នាយករដ្ឋមន្រ្តីចិនដើម្បីផ្លាស់ប្តូរទស្សនៈនិងពិភាក្សាអំពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីព្រមទាំងបញ្ហាដែលជាប្រយោជន៍និងកង្វល់រួមទាំងក្នុងតំបន់និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ ។

គូររំលឹកថាកាលពីថ្ងៃទី១៤ខែមករា២០២៣ ក្នុងឱកាសជួបជាមួយអ្នកសារព័ត៌មានសម្តេ ចតេជោ ហ៊ុន សែន បានឆ្លើយទៅសំនួររប ស់អ្នកយកព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន ពាក់ព័ន្ធដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ថាៈថ្ងៃ១០កុម្ភៈ២០២៣ ខួបឆ្នាំទី៣ នៃការទស្សនកិច្ចទៅកាន់ប្រទេសចិន គ្រាជួបគ្រោះ កូវីដ១៩ អរគុណសម្រាប់សំណួរនេះ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *