ព័ត៌មានសន្តិសុខសង្គម

សង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខេត្តសៀមរាប បើកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធររក្សាភាពស្ងៀមស្ងាត់…។

(ខេត្តសៀមរាប): ពលរដ្ឋរស់នៅភូមិចុងកៅស៊ូ បានឲ្យដឹងថា: បុគ្គលម្នាក់ឈ្មោះ ភា បានបើកសង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងច្រើនប្រភេទ មាន អាប៉ោង បៀ យូគី, ដែលស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម។ កំពុងទាក់ទាញក្រុមញៀនល្បែងចូលលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។

ប្រភពព័ត៌មានបានឲ្យដឹងថា: ក្រុមអ្នកញៀនល្បែងមកពីគ្រប់ទិសទី សម្រុកចូលលេងល្បែងបញ្ជល់មាន់ អាប៉ោង បៀ យូគី ក្នុងទីតាំងរបស់បុគ្គលឈ្មោះ ភា នោះយ៉ាងពពាក់ពពូន! ហើយសម្រាប់ថ្ងៃអាទិត្យ មានបញ្ជល់មាន់គូពិសេស ដាក់ដើមថាន់ រាប់ពាន់រាប់ម៉ឺនដុល្លា​ ។ ដោយឡែកល្បែងបៀ និងអាប៉ោង ក៏ចាក់លុយច្រើនៗផងដែរ។ ប៉ុន្តែមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចខេត្តសៀមរាប ហាក់មិនមានវិធានការទប់ស្កាត់ទាល់តែសោះ បែជាបណ្ដោយឲ្យម្ចាស់សង្វៀនបញ្ចល់មាន់និងល្បែងស៊ីសង ធ្វើអ្វីៗតាមអំពើចិត្តទៅវិញ ។

ប្រជាពលរដ្ឋសង្ឃឹមថា: លោក ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប នឹងមានវិធានការទៅលើទីតាំងល្បែងស៊ីសងខុសច្បាប់ ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ដើម្បីឲ្យស្របតាមបទបញ្ជា របស់ សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។

👉សូមរំលឹកថា៖ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ បើយោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជា ឲ្យគណៈអភិបាល រាជធានី ខេត្ត ក្រុង.ទាំង២៥ ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក ក្រុង ខេត្តណា ដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ដូច្នេះហើយ បងប្អូនប្រជាពលរដ្ឋ ក៍ដូចជាមហាជនទូទៅ ធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាចាត់វិធានការទប់ស្កាត់ សង្វៀនបញ្ចល់មាន់ និងល្បែងស៊ីសងខុសច្បាប់ជាបន្ទាន់។ ដើម្បីជាការដាស់តឿនដល់មន្ត្រីនៅតាមមូលដ្ឋានមួយចំនួន ជាក់ស្ដែងដូចជានៅមូលដ្ឋានដែលបានរៀបរាប់ខាងលើនេះជាដើម ។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះ គឺទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

nph

Leave a Reply

Your email address will not be published. Required fields are marked *