ព័ត៌មានសន្តិសុខសង្គម

សង្វៀនបញ្ជល់មាន់និងវង់អាប៉ោងទ្រង់ទ្រាយធំ នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ អាជ្ញាធរមិនចាត់វិធានការបង្ក្រាប!!!

(កំពង់ចាម)៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា៖ មេល្បែងស៊ីសងឈ្មោះ វណ្ណ បាននិងកំពុងបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងខុសច្បាប់ មានទីតាំងសម្រាប់ប្ដូរលេងដល់ទៅ.៣.កន្លែងឯនោះ នៅក្នុងទឹកដីឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា៖ មេល្បែងឈ្មោះ
វណ្ណ មិនបានឈប់លេងនោះទេ! ដោយគ្រាន់តែប្ដូរទីតាំង ពីភូមិមួយទៅទីតាំងភូមិមួយទៀត ចល័តចុះឡើងតែប៉ុណ្ណោះ នៅក្នុងទឹកដីឃុំព្រែកកក់នេះ ដើម្បីជាការបំភាន់ភ្នែកអ្នកសារព័ត៌មាន ក៏ដូចជាអាជ្ញាធរ ដោយទីតាំងទាំងបីនេះមាន៖
( ទី១) នៅក្នុងភូមិគីឡូបី ឃុំព្រែកកក់,
(ទី២)ក្នុងភូមិអណ្ដូងស្វាយ ឃុំព្រែកកក់,
(ទី៣)ក្នុងភូមិភ្នំព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ និងបានគៀងគរក្រុម អ្នកញៀនល្បែង ឲ្យចូលទៅលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្ក្រាបឡើយ!។

យោងតាមសម្ដីប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានម្តុំទីតាំងល្បែងស៊ីសងខាងលើ បានលើកឡើងថា៖ បើគ្មានការបើកដៃ ពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក ទេនោះ ប្រហែលបុគ្គលឈ្មោះ វណ្ណ ម្នាក់នេះ មិនអាចបើកល្បែងស៊ីសងខុសច្បាប់ក្នុងទិកដីឃុំព្រែកកក់ តាមអំពើចិត្តបែបនេះបានឡើយ។ តើ លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ដឹងដែររឺទេ ចំពោះបញ្ហានេះ?

ប្រជាពលរដ្ឋបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញករណីល្បែងស៊ីសង ដែលមាននៅក្នុងមូលដ្ឋានរបស់ពួកគាត់ ព្រោះថាល្បែង គឺជាដើមចម បង្ករឲ្យមានបទល្មើសផ្សេងៗ ដូចជា ករណីចោរកម្ម និងហឹង្សាជាដើម៘

ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវដល់លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ជួយចុះត្រួតពិនិត្យ ក៏ដូចជា មានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង
និងសូមស្នើដល់លោក ឧត្ដមសេនីយទោ ឯម កុសល្យ ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មេត្តាចាត់កម្លាំងជំនាញចុះទ្រួតពិនិត និងមានវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្នុងទីតាំងដូចបានរៀបរាប់ខាងលើនេះផងទាន។ ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ក៏ដូចជា ដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *