ព័ត៌មានសន្តិសុខសង្គម

តើម្ចាស់ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនេះ ជាអ្នកណាទៅទើបហ៊ានបើកលេងបានយ៉ាងរំភើយ! នៅក្នុងទឹកដី ខណ្ឌទួលគោក រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាបឡើយ!

ភ្នំពេញ ÷ ល្បីទៀតហើយទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងដុះស្លែ មួយកន្លែងនេះកំពុងដំណើរការបើកលេងបានយ៉ាងរំភើយ! នៅទល់មុខផ្សារម៉ុងឌីយ៉ាល់ ស្ថិតនៅភូមិឃ្លាំងរំសេវ សង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ គេសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងការបង្ក្រាប!ទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះហើយមើលទៅ .!!

បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា ÷ ទីតាំងល្បែងខាងលើនេះធ្លាប់បានផ្អាកមួយរយៈពេលមកហើយ ប៉ុន្តែថ្មីៗនេះគេបានសង្កេតឃើញទីតាំងល្បែងមួយកន្លែងនេះដដែលបានចាប់ផ្ដើមដំណើរការបើកលេងមានមនុស្សចូលទៅជាហូរហែរបណ្តើរៗវិញហើយ បានទៅដោយរលូនទៀតផង ហើយនាំគ្នាភ្នាល់មាន់ ក្នុង.១គូៗ ចាក់លុយ រាប់ លាន រៀល ទៅដល់ រាប់ ពាន់.ដុល្លារ ឯណោះ ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រាវយ៉ាងទ្រហឹងបង្កឲ្យភ្ញាក់ផ្អើលដល់ពួកគាត់រស់នៅឲ្យមានការព្រួយបារម្ភនិងភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ។

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ!ត្រូវតែបង្ក្រាបអោយខានតែបាន ចុះហេតុអ្វី!បានទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាស់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ បើកលេងបានយ៉ាងរំភើយ!បែរជា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌទួលគោក រាជធានីភ្នំពេញ មិនហ៊ានធ្វើការបង្ក្រាប!ទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង(៧) របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ នោះឡើយ!។

ដូច្នេះហើយប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញ ចុះធ្វើការបង្ក្រាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងដំណើរការបើកលេងក្នុងមូលដ្ឋានខាងលើនេះ ផងទាន៕

ចេញផ្សាយនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២-នេះ

 

nph

Leave a Reply

Your email address will not be published. Required fields are marked *