ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ បើកលេងបានយ៉ាងរំភើយ!នៅក្នុង(ហាងកាហ្វេ)មួយកន្លែងនៅ សង្កាត់ចោមចៅ.១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន

ភ្នំពេញ ÷ នៅខាងត្បូងប៉ុស្តិ៍នគរបាលចោមចៅ.១ ចំងាយប្រហែល ១០០ ម៉ែត្រ មានល្បែងស៊ីសងជល់មាន់ខុសច្បាប់ តាមប្រព័ន្ធអនឡាញ និងល្បែងឆ្នោតឡូតូ កំពុងបើកលេងបានយ៉ាងរំភើយ!នៅក្នុង(ហាងកាហ្វេ)មួយកន្លែងស្ថិតភូមិត្រពាំងថ្លឹង.៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពេលនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ធ្វើការបង្ក្រាបឡើយ!

បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា ÷ ទីតាំងល្បែងខាងលើនេះ បើកដំណើរការលេងជារៀងរាល់ថ្ងៃ ពុំទាន់មានឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះមកធ្វើការទប់ស្កាត់ឬមួយបង្ក្រាប! ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព ភូមិ ឃុំ ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ

ប្រភពដដែលពលរដ្ឋនាំគ្នាដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យទីតាំងល្បែងស៊ីសងខុសច្បាប់បើកលេងនៅក្នុង(ហាងកាហ្វេ)មួយកន្លែងនេះហើយទើបទីតាំងនេះហ៊ានបើកលេងនាំគ្នាស្រែកហ៊ោកញ្ច្រៀវ ធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ ដូចជានិងបទល្មើសផ្សេងៗ(ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សា ក៍ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងអស់នេះជាដើម ។

ជុំវិញពាក់ព័ន្ធករណីនេះដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បាននាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនគួរមើលរំលងគួរតែចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ កំពុងបើកលេងភ្នាល់ដាក់ប្រាក់ បានយ៉ាងរំភើយ នៅក្នុងមូលដ្ឋានខាងលើនេះផងទាន៕

ចេញផ្សាយនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២

nph

Leave a Reply

Your email address will not be published. Required fields are marked *