ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់ (បៀរចិន និងហ្គេមបាញ់ត្រី) នៅក្នុងសង្កាត់ទន្លេបាសាក់ បើកលេងបានយ៉ាងរលូន! អាជ្ញាធរមានសមត្ថកិច្ច ហាក់គ្មានវិធានការបង្ក្រាប…!

(ភ្នំពេញ)៖ ប្រភពពត៌មានរាយការមកថាៈ មានទីតាំងល្បែងសុីសងខុសច្បាប់ (បៀរចិន និងហ្គេមបាញ់ត្រី) ចំនួនបីទីតាំងជិតៗគ្នា
-ទី១. មានយីហោ ឈ្មោះ ម៉ៃហៃហុី,
-ទី២. មានយីហោ ឈ្មោះហាងសុខភាព តុងហ្វាង,
-ទី៣. មានយីហោ ឈ្មោះក្រុងខ្មែរ, ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្លើន! ហាក់គ្មានញញើតអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន បន្តិចសោះឡើយ!

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាៈ ល្បែងសុីសងខុសច្បាប់ ដែលមានទីតាំងដូចបានរៀបរាប់ខាងលើ ឃើញមានក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ! តែមិនដែលឃើញមានអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានខណ្ឌចំការមន ចុះធ្វើការត្រួតពិនិត្យ ឬទប់ស្កាត់ម្ដងណាឡើយ។ ធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យថាៈ អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន កំពុងសម្ងំទទួលលាបសក្ការៈពីរម្ចាស់បនល្បែងទាំងនោះផងក៏មិនដឹង? ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។

សូមជម្រាបថា កន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ច ទូទាំងរាជធានី-ខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខានតែបាន។

ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ ស្នើសុំដល់ លោកឧត្តមសេនីយ៍ឯក ជូន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះស្រាវជ្រាវ និងឈានដល់ការបង្ក្រាបទីតាំងល្បែងស៊ីសង (បៀរចិន និងហ្គេមបាញ់ត្រី) ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។

ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

nph

Leave a Reply

Your email address will not be published. Required fields are marked *