ព័ត៌មានសន្តិសុខសង្គម

ល្បែងជល់មាន់តាមអនឡាញមួយកន្លែង ក្នុងឃុំរវៀង ស្រុកសំរោង បើកលេងអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប!។ ពេលនេះប្រជាពលរដ្ឋ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង.!

(ខេត្តតាកែវ)÷ ប្រភពច្បាស់ការណ៏បាឲ្យដឹងថា: មានទីតាំងល្បែង (ជល់មាន់តាមអនឡាញ) បង្កប់នៅក្នុងតារាងបាល់ទះ មួយកន្លែង ស្ថិតនៅភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប! ខណៈបនល្បែងស៊ីសង នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង។

ប្រភពពត៌មាន បានរៀបរាប់ថា: ប្រជាពលរដ្ឋរស់នៅក្នុងឃុំរវៀង ស្រុកសំរោង បានផ្ទុះការរិះគន់ចំៗទៅលើអាជ្ញាធរថា: បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយមិនមានខ្នងបង្អែករឹងមាំទេនោះ! ម្ល៉េះម្ចាស់ល្បែងស៊ីសង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ជល់មាន់តាមអនឡាញ) នៅលើទឹកដី ស្រុកសំរោង បានឡើយ។

ប្រភពដដែលបានបន្ថែមថា: សព្វថ្ងៃនេះប្រជាពលរដ្ឋ រស់នៅ មានក្តីកង្វល់ជាខ្លាំង ចំពោះបញ្ហាសុវត្ថិភាពគ្រួសារពួកគាត់។ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរឆាប់ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត ជាពិសេសអំពើហិង្សារ ជាក់ជាមិនខាន។

ពាក់ព័ន្ធជុំវិញទៅនឹងល្បែង(ជល់មាន់តាមអនឡាញ) មួយកន្លែងក្នុង ឃុំរវៀង ស្រុកសំរោង ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅសូមអំពាវនាវដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ជាពិសេស ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជួយចាត់មន្ត្រី ក្រោមឱវាទ ចុះទប់ស្កាត់ នូវទង្វើមិនប្រក្រតី របស់បុគ្គលដែលហ៊ានបើកល្បែង(ជល់មាន់តាមអនឡាញ) ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ ដើម្បីពង្រឹង សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *