ភ្នំពេញ ÷ ល្បីទៀយហើយល្បែងស៊ីសង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ជាច្រើនកន្លែង នៅក្នុងទឹកដី សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងនាំគ្នាភ្នាល់ចាក់លុយ(រាប់ពាន់.ដុល្លារ)បានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ទុកឲ្យអ្នកញៀនល្បែងទាំងអស់នេះផ្សងសំណាងហើយមើលទៅ បានជានាំគ្នាមិនធ្វើការបង្រ្កាប!
ប្រភពច្បាស់ការណ៍ពីពលរដ្ឋបានបង្ហើបប្រាប់ឲ្យដឹងថា÷ ទីតាំងល្បែងខាងលើនេះ កំពុងនាំបក្សមកជួបជុំ!លេងល្បែង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ជារៀងរាល់ថ្ងៃទំនង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា ជាអ្នកបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងមួយកន្លែងនេះហើយ ទើបហ៊ានបើកដំណើរការបានដោយរលូន ពុំមានឃើញខាង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ! ប្រហែលទុកឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ សូមរំលឹកថាកន្លងមក រាជរដ្ឋាភិបាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស កម្ពុជា ឲ្យអនុវត្ត បីកុំ បីការពារ និងចូលរួមលុបបំបាត់បញ្ហាការឆ្លងរីករាលដាល ជំងឺ កូវីដ-១៩,, បម្លែងថ្មីឈ្មោះថា (អូមីក្រុង) ឲ្យមានប្រសិទ្ធភាព
ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើនេះបាននាំគ្នាធ្វើការអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយពិនិត្យភាពជាក់ស្ដែង ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាមានវិធានការចាត់កម្លាំងជំនាញចុះធ្វើការទប់ស្កាត់ឬមួយបង្ក្រាប!ទីតាំងល្បែងស៊ីសង(ភ្នាល់ទឹកភ្លៀង)ខុសច្បាប់ ជាច្រើនកន្លែងកំពុងបើកលេងយ៉ាងរំភើយ នៅក្នុងភូមិខាងលើនេះ តាមនិតិវិធីច្បាប់ផងទាន ៕
ចេញផ្សាយនៅថ្ងៃទី៣០ មេសា ឆ្នាំ ២០២២-នេះ