ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ខ្នាតធំ មួយកន្លែងបើកលេងយ៉ាងអនាធិបតេយ្យ ក្នុងដែនការគ្រប់គ្រង លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មិនហ៊ានបង្រ្កាប!

ភ្នំពេញ ÷ សង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ នៅចំណុភូមិចំរើនផលទី៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប!ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍ទេដឹង?

ប្រភពច្បាស់ការណ៍ពីពលរដ្ឋនិងអ្នកញៀនល្បែងដែលធ្លាប់ចូលទៅលេងទីកន្លែងនោះបានឲ្យដឹងថា÷ ម្ចាស់ទីតាំងខាងលើនេះនៅតែបន្តនាំបក្សពួកបើកល្បែងសុីសងខុសច្បាប់បានយ៉ាងរំភើយ!ទំនងម្ចាស់ទីតាំងមួយកន្លែងនេះបានផ្ដល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋមូលដ្ឋានមួយចំនួនក្នុង ខណ្ឌមានជ័យ រួចអស់ហើយទេដឹង? ទើបហ៊ានបើកលេងស្រែកហ៊ោកញ្ច្រៀវយ៉ាងអនាធិបតេយ្យបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅព្រួយបារម្ភនិងការភ័យខ្លាចអំពីបញ្ហាបទល្មើសផ្សេងៗ(ពោលគឺ)លួច ឆក់ ប្លន់ ជាដើម។

ប្រភពដដែលពលរដ្ឋនាំគ្នាលើកឡើងថា÷ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស កម្ពុជា ឲ្យអនុវត្ត បីកុំ បីការពារ និងចូលរួមលុបបំបាត់បញ្ហាការឆ្លងរីករាលដាលជំងឺ កូវីដ-១៩,, បម្លែងថ្មី ឈ្មោះថា(អូមេក្រុង) ឲ្យមានប្រសិទ្ធភាព ដោយឡែកម្ចាស់ទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ខាងលើនេះនៅតែបន្តបើកលេងបានយ៉ាងរំភើយ បែរជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌមានជ័យ មិនហ៊ានធ្វើការបង្ក្រាប!ឬមួយទុកឲ្យបើកដំណើរការលេងកំឲ្យស្ងាត់ក្នុងមូលដ្ឋានរបស់ពួកគាត់ហើយមើលទៅ សូមរំលឹកថាកន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទទូទាំងប្រទេស កម្ពុជា ត្រូវតែបង្ក្រាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! ។

ជុំវិញពាក់ព័ន្ឋករណីនេះប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយពិនិត្យនិងមានវិធានការទប់ស្កាត់ ដើម្បីចាត់កម្លាំងជំនាញក្រោមឱវាទ ចុះធ្វើការបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងនៅក្នុងភូមិសាស្ត្រខាងលើនេះ ឲ្យខានតែបានផងទាន៕

ចេញផ្សាយនៅរសៀលថ្ងៃទី២៥ មេសា ឆ្នាំ ២០២២-នេះ

 

 

nph

Leave a Reply

Your email address will not be published. Required fields are marked *