ព័ត៌មានជាតិ ព័ត៌មាននយោបាយ

នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន៖

(រាជធានីភ្នំពេញ)៖ នៅព្រឹកថៃ្ងសុក្រ ទី០១ ធ្នូ ឆ្នាំ២០២៣
សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន រួមមាន៖
១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។
២-របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦។
៤-សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨។
៥-បញ្ហាផ្សេងៗ។

ក្នុងឱកាសនោះដែរ សម្តេចបវធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកបានជោគជ័យ
សម្តេច បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយស្មារតីសាមគ្គីភាព និងភាពសប្បាយរីករាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ កើតឡើងដោយសារការចូលរួមសាមគ្គីគ្នា ដើម្បីបង្កលក្ខណៈល្អប្រសើរដល់ប្រជាពលរដ្ឋបានសប្បាយរីករាយឋិតក្រោមម្លប់នៃសុខសន្តិភាព ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *