ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) មានទីតាំងជាច្រើនកន្លែង នៅក្នុងស្រុកស្វាយអន្ទរ កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ…!

(ខេត្តព្រៃវែង)៖ ប្រជាពលរដ្ឋបានរាយការថា: មានទីតាំងបនល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) ជាច្រើនទីតាំងដូចជា:
ទី១. នៅផ្ទះឈ្មោះ (សៀន) នៅភូមិតងឡងទី៣,
ទី២. នៅផ្ទះឈ្មោះ (ណន) ស្ថិតក្នុងភូមិសុបិន្ត,
ទី៣. នៅផ្ទះឈ្មោះ (វលក្ខណ៍) ស្ថិតនៅភូមិសង្វាន ឃុំព្រៃខ្លា និងទី៤. នៅផ្ទះឈ្មោះ ( វ៉ា ) ស្ថិតនៅភូមិបឹងរ៉ាច់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ  ទីតាំងទាំងនេះកំពុងបើកដំណើរការឲ្យប្រជាពលរដ្ឋចូលលេងយ៉ាងអាណាធិបតេយ្យ! ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានធ្វើការទប់ស្កាត់ ឬ បង្ក្រាបឡើយ!។

គេសង្កេតឃើញទីតាំងបនល្បែងសុីសង (បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) ជាច្រើនទីតាំង ក្នុងស្រុកស្វាយអន្ទរ កំពុងកៀងគរក្រុមញៀនល្បែងមកពីគ្រប់ទិសទីឲ្យមកចូលលេងយ៉ាងពពាក់ពពូន ពោលគឺលេងរៀងរាល់ថ្ងៃតែម្តង! តែមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជនដាក់ការសង្ស័យថា? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន! ទើបអាចបើកលេងបានដោយរលូនបែបនេះ។

ប្រភពដដែលបានបន្តទៀតថា: បនល្បែងសុីសង (បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) នាទឹកដីស្រុកស្វាយអន្ទរ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រដូចបានរៀបរាប់ខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ បញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងជាសំនួថា: ឯណាទៅ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តនាពេលកន្លងមកនោះ?

ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្វាយអន្ទរ សំណូមពរទៅដល់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង, និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) ជាច្រើនទីតាំង ស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះផងទាន៕

ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីភាគីដែលពាក់ព័ន នៅរៀងរាល់ម៉ោងធ្វើការ តាមរបបសារព័ត៌មាន។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥ ។ សូមអរគុណ

nph

Leave a Reply

Your email address will not be published. Required fields are marked *