(ខេត្តបន្ទាយមានជ័យ)÷ ប្រជាពលរដ្ឋបានរាយការថា: មានទីតាំងល្បែងសុីសង «បាញ់អាប៉ោងខុសច្បាប់» មួយកន្លែងស្ថិតនៅភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកលេងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ! រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនធ្វើការទប់ស្កាត់ឬបង្រ្កាប.។
ប្រភពដរដែលបានបន្តថា: ទីតាំងល្បែងសុីសង «បាញ់អាប៉ោងខុសច្បាប់» មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ឃុំសឿ ស្រុកមង្គលបូរី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក! ពោលគឺលេងរាល់យប់និងថ្ងៃ! តែមិនដែលឃើញអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មានវិធានការបង្រ្កាបម្តងណានោះទេ។ ជាហេតុធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! ប្រហែលជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវឲ្យផងក៏មិនដឹង? ទើបអាចបើកលេងបានដោយរលូនបែបនេះ។
បញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងជាសំនួថា: ឯណាទៅគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តនាពេលកន្លងមកនោះ? ទន្ទឹមគ្នានេះដែរ ការបណ្ដែតបណ្ដោយ និង មិនយកចិត្តទុកដាក់របស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរទៅដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, ជាពិសេសឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងសុីសង«បាញ់អាប៉ោងខុសច្បាប់» មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះផងទាន៕
ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីភាគីដែលពាក់ព័ន នៅរៀងរាល់ម៉ោងធ្វើការ តាមរបបសារព័ត៌មាន។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥ ។ សូមអរគុណ