(ខេត្តកណ្តាល)៖ ប្រភពព័ត៌មានរាយការណ៍មកថា: មានទីតាំងបនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) មួយកន្លែង នៅតាមបណ្តាយផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈបនល្បែងខុសច្បាប់ បើកលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។
គេសង្កេតឃើញទីតាំងបនល្បែងសុីសង ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល! កំពុងកៀងគរក្រុមញៀនល្បែងមកពីគ្រប់ទិសទីឲ្យមកចូលលេងយ៉ាងពពាក់ពពូន គឺលេងរៀងរាល់ថ្ងៃតែម្តង! តែមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់ ឬបង្រ្កាបឡើយ! ធ្វើឲ្យមហាជនដាក់ការសង្ស័យថា? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន! ទើបអាចបើកលេងបានដោយរលូនបែបនេះ។
ប្រភពដដែលបានបន្តទៀតថា: បនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ បញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងជាសំនួថា: ឯណាទៅគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តនាពេលកន្លងមកនោះ?
ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល សំណូមពរទៅដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ជាពិសេសឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ) មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះផងទាន៕
ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីភាគីដែលពាក់ព័ន នៅរៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥