(ខេត្តកំពង់ធំ)÷ ទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច អូរកែងទាត់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ឃើញក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ខណៈបនល្បែងសុីសង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង បង្កភាពអនាធិបតេយ្យ .!។
តាមសេចក្តីរាយការណ៍មកថា! ទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត ឃុំបឹងល្វា ស្រុកសន្ទុក បានដំណើរការបើកលេងយ៉ាងរំភើយ! ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ !។
ប្រភពដដែលបានឲ្យដឹងទៀតថា! សង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ដែលមានទីតាំងនៅក្នុងមូលដ្ឋានខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលទៅលេងគគ្រឹកគគ្រេង ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអសន្តិសុខ និងភ័យខ្លាច ដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាព គ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម.!។
ហេតុ!នេះហើយ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅនាំគ្នាលើកឡើងថា! ឯណាទៅ.ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! បនល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ .!។
ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកពង់ធំ ជាពិសេស ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មិនគួរមើលរំលង គួរតែចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច អូរកែងទាត់ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផង .!។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យ គណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ? និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង.!៕
ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីភាគីដែលពាក់ព័ន នៅរៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥