(ខេត្តកណ្តាល)÷ មានសេចក្តីរាយការណ៍មកថា: ទីតាំងបនល្បែងសុីសង”បញ្ជល់មាន់តាមអនឡាញ” ជាច្រើនកន្លែងនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប។
គេសង្កេតជើញទីតាំងបនល្បែងសុីសង”បញ្ជាល់មាន់តាមអនឡាញ” ជាច្រើនកន្លែងនៅក្នុងមូលដ្ឋានឃុំកំពង់អុស ស្រុកពញាឮ បាននាំគ្នាបើកលេងជារៀងរាល់ថ្ងៃតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! មហាជនដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានអាចត្រូវដងត្រូវផ្លែគ្នាជាមួយនិងម្ចាស់បនល្បែងផងក៏មិនដឹង?
ប្រភពបានឲ្យដឹងទៀតថា: ល្បែងសុីសង”បញ្ជល់មាន់តាមអនឡាញ” ជាច្រើនកន្លែង ដែលមានទីតាំងខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋបាននាំគ្នា សំណូមពរទៅដល់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងជំនាញក្រោមឪវាទ ចុះត្រួតពិនិត្យ និងមានវិធានការបង្ក្រាបទីតាំងបនល្បែងសុីសង”បញ្ជល់មាន់តាមអនឡាញ” ជាច្រើនកន្លែង នៅក្នុងភូមិសាស្រ្តខាងលើនេះ ស្របតាមគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្ត ទប់ស្កាត់ និងបង្ក្រាបបនល្បែងសុីសង គ្រប់ប្រភេទកន្លងមកនោះ៕
ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីភាគីដែលពាក់ព័នតាមរបបអ្នកសារព័ត៌មាននៅរៀងរាល់ម៉ោងធ្វើការ។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥