(ខេត្តកណ្តាល)៖ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា: មានទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់អនឡាញមួយកន្លែង» ក្នុងភូមិព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល
កំពុងដំណើរការបើកលេងយ៉ាងគឃ្លើន! ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានវិធានការណ៍ក្នុងការទប់ស្កាត់និងបង្រ្កា។ ប្រជាពលរដ្ឋលើកឡើងថា សង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។
តាមសេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ ស្ថិតក្នុងមូលដ្ឋានខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង? បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រវាំងភ្នែកមើលមិនឃើញ ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកន្លងមក។
ប្រភពបានបន្តទៀតថា: ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមអនឡាញ នៅក្នុង ភូមិឃុំខាងលើនេះឃើញថាបើកលេងស្រែកហ៊ោកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ បង្ករការរំខានដល់ប្រជាពលរដ្ឋរស់នៅ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងទីតាំងល្បែងស៊ីសងទាំងនោះ មានការព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មដូចជា លួច-ឆក់-ប្លន់ និងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាច ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។
ជាចុងក្រោយប្រជាពលរដ្ឋនាំគ្នា សូមសំណូមពរដល់ឯកឧត្តម គង់ សោភ័ណ្ឌ ជាពិសេស លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ សូមមេត្តាជួយត្រួតពិនិត្យ និងមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញមួយកន្លែង ដែលស្ថិតក្នុងភូមិសាស្ត្រដូចបានរៀបរាប់ខាងលើនេះផង៕
ការចុះផ្សាយ របស់អង្គភាពយើងខ្ញុំ ចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥