(ភ្នំពេញ)៖ មានទីតាំងភ្នាល់បាល់, បៀរការ៉ាត់, មាន់អនទ្បាញ ខុសច្បាប់មួយកន្លែង កំពុងដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេង នៅផ្ទះលេខ៥១ ចំណុចផ្លួវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ, អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋ នៅមិនទាន់ឃើញមានចំណាត់ការបង្រ្កាបនៅឡើយទេ!
ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់អោយដឹងថា មានទីតាំងល្បែងសុីសងខុសច្បាប់ ភ្នាល់បាល់, បៀរការ៉ាត់, មាន់អនទ្បាញមួយកន្លែង កំពុងបើកលេងយ៉ាងពេញបន្ទុក នៅចំណុចផ្លួវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ មិនខ្លាចញញើតនិងអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល។ ហាក់ផ្គើនទៅនិងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសឱ្យបិតរាល់ល្បែង សុីសង គ្រប់ប្រភេទ។ ចំណែក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាបឡើយ!។
👉គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន!។
ផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ហាក់នាំគ្នាធ្មេចភ្នែក បើកភ្លើងខៀវបណ្តោយអោយម្ចាស់បនល្បែងសុីសងខុសច្បាប់នៅទីតាំងខាងលើ បើកលេងយ៉ាងពេញបន្ទុកបែបនេះទៅវិញ! ឬមួយម្ចាស់បើកបទល្មើសល្បែងខុសច្បាប់ខាងលើ មានអំណាចធំណាស់ហើយមើលទៅ បានជាអាជ្ញារមានសមត្ថកិច្ចពាក់ព័ន្ធនៅសង្កាត់ស្រះចក មិនហ៊ានធ្វើការបង្ក្រាប? ឬមួយដូចពាក្យសម្តីមហាជនតែងតែនាំគ្នាលើកឡើងថា៖ សង្ស័យ អាជ្ញាធរមានសមត្ថកិច្ច មួយចំនួនអាចបានទទួលលាភសក្ការៈពីម្ចាស់បទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះផងកមិនដឹង?
ឃើញសភាពបែបនេះធ្វើអោយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងទីតាំងល្បែងស៊ីសងមួយនេះ មានការព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មដូចជា លួច-ឆក់-ប្លន់ និងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាច ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។
ដូច្នេះហើយពលរដ្ឋបាននាំគ្នាអំពាវនាវដល់ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានី និងលោកឧត្តមសេនីយឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់កម្លាំងចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលកំពុងបើកលេងនៅ សង្កាត់ ខាងលើនេះ និងមានវិធានការទប់ស្កាត់ ក៏ដូចជាធ្វើការបង្ក្រាបឲ្យខានតែបានផងទាន។
ការចុះផ្សាយ របស់អង្គភាពយើងខ្ញុំ ចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥