ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់«ជល់មាន់តាមប្រព័ន្ឋអនឡាញ និងឆ្នោតឡូតូ» ស្ថិតក្នុង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ បើកលេងយ៉ាងគគ្រឹកគគ្រេង! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កា! បញ្ហានេះពលរដ្ឋកំពុងមានការព្រួយបារម្ភជាខ្លាំង…

(ខេត្តកំពង់ចាម)៖ ល្បីទៀតហើយ! ទីតាំងល្បែងសុីសង ខុសច្បាប់ «ជល់មាន់តាមប្រព័ន្ឋអនឡាញ និងឆ្នោតឡូតូ» នៅជុំវិញផ្សារស្រែវាល ស្ថិតនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ! ចំណែក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាបឡើយ! ហាក់ផ្គើនទៅនិងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន។

គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុកណា មានល្បែងសុីសងកើតឡើង ចៅហ្វាយខេត្ត/ក្រុង/ស្រុកនោះ នឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា: ទីតាំងទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ឋអនឡាញ ជាច្រើនកន្លែងនៅផ្សារស្រែវាល ស្ថិតក្នុងភូមិ ឃុំ ខាងលើ បើកលេងបានជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាប! សង្ស័យជាឆ្នាំងបាយបស់ អស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង?

ពាក់ព័ន្ធករណី បនល្បែងសុីសងខុសច្បាប់ តាមប្រព័ន្ឋអនឡាញ ស្ថិតក្នុង.ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ កំពុងធើឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាច ប្តី ឬប្រពន្ធ និងកូនៗរបស់ពួកគាត់ មានការផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនោះ! ជាហេតុធ្វើឲ្យបញ្ហាអសន្តិសុខកើតឡើង ព្រោះល្បែងជាដើមចមបង្កឲ្យមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀត ដូចជា អំពើហិង្សា ជាដើម។ល។

ដូច្នេះហើយពលរដ្ឋ ក៏ដូចមហាជន សូមស្នើដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការនគរបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ ស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីគោរពតាមបទបញ្ជា ដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងរាជធានី.ខេត្ត.ដោយគ្មានការលើកលេង។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥

nph

Leave a Reply

Your email address will not be published. Required fields are marked *