ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសងខុសច្បាប់ ជាច្រើនប្រភេទ តាមប្រព័ន្ធអនឡាញមួយកន្លែង យីហោកាសា(CASA) នៅជាប់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងទឹកដី ខណ្ឌដូនពេញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប…!

(ភ្នំពេញ)៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា: ទីតាំងមួយកន្លែង យីហោ កាសា(CASA) បើកបនល្បែង «ភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងជាច្រើនប្រភេទទៀត តាមប្រព័ន្ធអនឡាញ» នៅជាប់មន្ទីរពេទ្យគន្ធបុប្ផា តាមបណ្តោយផ្លូវ៤៧ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានកំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងពេញបន្ទុក! ខណៈអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។

គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុក ណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុក នោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។

ប៉ុន្តែហេតុអ្វី ទីតាំងមួយកន្លែង យីហោកាសា(CASA) បើកបនល្បែង សុីសងខុសច្បាប់ជាច្រើនប្រភេទ តាមប្រព័ន្ឋអនឡាញ នៅជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងភូមិសាស្រ្តខាងលើ ឃើញបើកលេងបានដដែល? ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ខណ្ឌដូនពេញ មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជនសង្ស័យថា: អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យជាមិនខាន? ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។

ប្រភពដដែលបានបន្តទៀតថា: ម្ចាស់ទីតាំងបនល្បែងខុសច្បាប់ មានដូចជា:«ភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងជាច្រើនប្រភេទទៀត តាមប្រព័ន្ធអនឡាញ» យីហោ កាសា(CASA) នៅជាប់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងទឹកដី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រហែលជាអ្នកធំ អ្នកមានអំណាច ហើយមើលទៅ? បានហ៊ានបើកឲ្យក្រុមញៀនល្បែងចូលលេងហ៊ោរកញ្ជ្រៀវតាមអំពើចិត្ត! ហើយថែមមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះធ្វើការបង្រ្កាបឡើយ.។

បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង ដោយលើកឡើងថា: ពួកគាត់មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្មដូចជា លួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗជាច្រើនទៀត ជាពិសេស អំពើហិង្សា ជាដើម។ល។

ហេតុនេះហើយ ទើបប្រជាពលរដ្ឋនាំគ្នា សូមសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបទល្មើសល្បែងសុីសងខុសច្បាប់មួយកន្លែង យីហោកាសា(CASA) នៅជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន.!។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥

nph

Leave a Reply

Your email address will not be published. Required fields are marked *