ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសង «ជល់មាន់តាមអនឡាញ» បង្កប់ក្នុងតៀមកាហ្វេយីហោរ (នីន នីន កាហ្វេដូង) ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំបារាយណ៍ ស្នើដល់លោក ម៉ែន លី ស្នងការខេត្តកំពង់ធំជួយចាត់មន្ត្រីជំនាញចុះបង្ក្រាប…!!!

(ខេត្តកំពង់ធំ)៖ ប្រភពព័ត៌មាន បានរាយការថា: មានទីតាំងល្បែងស៊ីសង«ភ្នាល់មាន់ជល់អនឡាញ» ជ្រកក្រោមស្លាកសញ្ញា( N.Y. 88) បង្កប់ក្នុងតៀមកាហ្វេ យីហោ (នីន នីន កាហ្វេដូង) នៅចំនុចគីឡូម៉ែត្រលេខ ១១១ ស្ថិតនៅក្នុងភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកដំណើរការលេងជារៀងរាល់ថ្ងៃ! រីឯមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់មិនខ្វាយខ្វល់បន្តិចសោះឡើយ។

ប្រភពដដែលបានលើកឡើងថា: ល្បែងស៊ីសងអនឡាញ ដ៏ពេញនិយមទាំងនោះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន រាប់សែន លានរៀល ក្នុងមួយថ្ងៃៗ! ហើយបើតាមពិតទៅ ទីតាំងល្បែងទាំងនោះ គេក៏ធ្លាប់ឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ ពលរដ្ឋនៅក្នុងមូលដ្ឋានលើកឡើង បែបរិះគន់ថា: លោក សួង ថេង អធិការស្រុកបារាយណ៍ មិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ព្រោះប្រហែលជាគិតថាល្បែងទាំងនោះគឺជាល្បែងប្រជាប្រិយ៍សម្រាប់កំសាន្តក្នុងមូលដ្ឋានកុំឲ្យស្ងាត់ហើយមើលទៅ?

គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុក ណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុក នោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។

ជុំវិញទីតាំងបង្កប់ល្បែងសុីសង់ខាងលើពលរដ្ឋនៅក្នុងឃុំបារាយណ៍សុំស្នើដល់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តកំពង់ធំ ជួយចាត់កម្លាំងជំនាញចុះត្រួតពិនិត្យ និងមានវិធានការ ទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសង «មាន់ជល់អនឡាញ» ដែលមានស្លាកសញ្ញាសំគាល់ (N.Y.88) បង្កប់ក្នុងតៀមកាហ្វេ យីហោ (នីន នីន កាហ្វេដូង) នេះផង ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្មនៅក្នុងមូលដ្ឋាន។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥

nph

Leave a Reply

Your email address will not be published. Required fields are marked *