ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ឈប់ការប្រើប្រាស់ហ្វេកបុក (Facebook) របស់សម្តេច ដោយសារមួយរយៈចុងក្រោយនេះរកឃើញមានគណនីក្លែងបន្លំដែលធ្វើឲ្យមានការភាន់ច្រឡំ…

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ហ្វេកបុក(Facebook) របស់សម្តេច ដែលមានអ្នកចូលរួមជាង១៤លាននាក់ ។

នៅលើបណ្តាញសង្គមតេឡេក្រាម នាយប់ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា: ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក(Facebook) របស់សម្តេចជាច្រើន ដែលមានរហូតជាង២០ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ ម្យ៉ាងទៀត មួយរយៈពេលចុងក្រោយនេះ សម្តេចតេជោបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាងគឺ បណ្តាញតេឡេក្រាម
(Telegram)ដែលមិនបារម្មណ៍ពីការចូលលួចដូចFacebook ។ អាស្រ័យហេតុនេះ សម្តេចសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរយ៉ាងដូច្នេះថា៖
ខ្ញុំសូមស្នើរឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាម និងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។ ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាមFacebook និងសូមបង្វែរមកភ្ជាប់ជាមួយ
ឆាណែលតេឡេក្រាម (telegram) របស់ខ្ញុំវិញដើម្បីទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ។

ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានបង្កើតគណនីTikTok ថ្មីនិងមានមនុស្ស២នាក់យកឈ្មោះសម្តេចទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០មុឺននាក់ ចូលចិត្តជាង៤លាននាក់
ឯមួយទៀតមានអ្នកតាម១លាន២សែននាក់និងអ្នកចូលចិត្តជាង១២លាននាក់។

សម្តេចតេជោបញ្ជាក់ថា ចាប់ពីពេលនេះFacebook ណាមាន ឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់៕

nph

Leave a Reply

Your email address will not be published. Required fields are marked *