ព័ត៌មានសន្តិសុខសង្គម

តើហេតុអ្វី!បានលោកវរសេនីយ៍ទោ ព្រាប សាមិត្ត អធិការនគរបាលក្រុងបូកគោ មិនមានចំណាត់ការបង្ក្រាប!ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងមួយកន្លែងនេះ

ខេត្តកំពត ÷ ទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកដំណើរការលេងបានយ៉ាងរំភើយ!នៅចំំណុចចំការស្វាយ ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!

ប្រភពច្បាស់ការណ៍ពីអ្នកញៀនល្បែងធ្លាប់ចូលទៅលេងនៅទីនោះបានឲ្យដឹងថា÷ ម្ចាស់ទីតាំងខាងលើនេះជានណាទើបហ៊ានបើកល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ នៅចំណុចចំការស្វាយ មួយកន្លែងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត នាំគ្នាភ្នាល់ចាក់លុយ រាប់លាន.រៀល ទៅដល់រាប់ ពាន់ដុល្លារ នាំគ្នាស្រែកហ៊ោកញ្ច្រៀវយ៉ាងត្រហឹង បង្កឲ្យពលរដ្ឋរស់នៅ មានការព្រួយបារម្ភនិងភ័យខ្លាចអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតឡើង ដូចជា លួច ឆក់ ប្លន់ ជាដើម ។

ប្រភពបន្តទៀតពលរដ្ឋដាក់ការស្ស័យ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន ក្រុងបូកគោ ខេត្តកំពត បាននាំគ្នាទទួលលាភសក្ការៈពីម្ចាស់ទីតាំងខាងលើរួចហើយទេដឹង? ទើបម្ចាស់ទីតាំងមួយកន្លែងនេះហ៊ាននាំបក្សពួកមកជួបជុំ!បើកល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់បានដោយរលូន គ្មានសមត្ថកិច្ចមូលដ្ឋានណាហ៊ានចុះមកបង្រ្កាប!ឡើយ!

ដូច្នេះហើយពលរដ្ឋនាំគ្នាធ្វើការអំពាវនាវទៅដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ជាពិសេស ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការដ្ឋាននគរបាលខេតកំពត គួរតែចាត់កម្លាំងជំនាញ ចុះធ្វើការទប់ស្កាត់ដើម្បីបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោង មួយកន្លែងបើកលេងនៅភូមិខាងលើនេះ ដើម្បើរក្សាធានានូវសន្តិសុខសុវត្តិភាព ភូមិ ឃុំ ទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕

nph

Leave a Reply

Your email address will not be published. Required fields are marked *