ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់«ប្រភេទហ្គេមបាញ់ត្រី»ជាច្រើនទូ នៅផ្សារទំនើបសុីធីម៉ល {ជាន់ទី៣} កំពុងបើកលេងយ៉ាងអនាធិបតេយ្យ! មិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន…

(ភ្នំពេញ)៖ ប្រភពព័ត៌មាន រាយការណ៍មកថា: មានទីតាំងបនល្បែងសុីសងខុសច្បាប់«ប្រភេទហ្គេមបាញ់ត្រី»ជាច្រើនទូ នៅក្នុងផ្សារទំនើបស៊ីធីម៉ល {ជាន់ទី៣} ស្ថិតនៅតាមមហាវិថី ហ្សាលដឺហ្គោល តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ និងបានពង្វក់ស្មារតីក្រុមញៀនល្បែងទាំងចាស់ទាំងក្មេងឲ្យនាំគ្នាចូលលេងយ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ។

បើតាមការរៀបរាប់ ពីបងប្អូនអាជីវករនៅផ្សារទំនើបសុីធីម៉ល បានឲ្យដឹងថា: ទីតាំងបនល្បែងសុីសងខុសច្បាប់ «មានៈ ទូហ្គេមបាញ់ត្រី, និងល្បែងជាច្រើនប្រភេទទៀត» នៅក្នុងផ្សារទំនើបស៊ីធីម៉ល {ជាន់ទី៣} ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ខាងលើនេះ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ! ក្នុងនោះ មានក្រុមញៀនល្បែងទាំងចាស់ទាំងក្មេងឲ្យនាំគ្នាចូលលេងយ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ! ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធាការទប់ស្កាត់ និងបង្ក្រាបឡើយ។
ហាក់ធ្វើជាមើលមិនឃើញ! ដែលទង្វើបែបនេះហាក់ដូចជាផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន. ដែលស្តីពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ។

👉គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន!។

ពាក់ព័ន្ធជុំវិញករណីល្បែងសុីសងនៅក្នុងផ្សារទំនើបស៊ីធីម៉ល ស្ថិតក្នុងមូលដ្ឋានខាងលើ បងប្អូនអាជីវករនៅផ្សារនេះ បាននាំគ្នាលើកឡើងថា: ល្បែងទាំងនេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពនៃការរស់នៅប្រចាំថ្ងៃ ណាមួយ ខ្លាចប្តីនិងកូនៗរបស់ពួកគាត់ ផុងខ្លួននិងល្បែងទាំងនោះ! ជាហេតុធ្វើឲ្យកើតមាននូវបទល្មើសផ្សេងៗ ដូចជា: កើតមានអំពើចោរកម្ម និងហិង្សានៅក្នុងគ្រួសារ ជាដើម។ល។

យ៉ាងណាក្តី មជ្ឈដ្ឋានខាងក្រៅ ក៏ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយពិនិត្យ និងមានវិធានការទប់ស្កាត់ ចាត់កម្លាំងជំនាញ ចុះធ្វើការបង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់ នៅផ្សារទំនើបសុីធីម៉ល {ជាន់ទី៣} ដែលស្ថិតក្នុងមូលដ្ឋានខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ/ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០ ១៥ / ០៩៨ ២២៧ ២៩៥

nph

Leave a Reply

Your email address will not be published. Required fields are marked *