ព័ត៌មានសន្តិសុខសង្គម

បនល្បែងខុសច្បាប់«ជល់មាន់តាមអនឡាញ» បើកលេងយ៉ាងគឃ្លើនស្ថិតក្នុង ឃុំកោងកាង! ពលរដ្ឋស្នើឲ្យអស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុកពញាក្រែក ចាត់វិធានការបង្រ្កាបផង…

(ខេត្តត្បូងឃ្មុំ)៖ មានសេចក្តីរាយការណ៍មកថា: មានទីតាំងបនល្បែងខុសច្បាប់មួយកន្លែង«ជល់មាន់តាអនឡាញ» ស្ថិតក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ហាក់មិនខ្វាយខ្វល់ ឬខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចសោះឡើយ!

ប្រភពដដែលបានបន្តឲ្យដឹងថា: ទីតាំងបនល្បែងខុសច្បាប់មួយកន្លែង«ជល់មាន់តាអនឡាញ» ស្ថិតក្នុងមូលដ្ឋាន ភូមិ-ឃុំ ខាងលើនេះ កំពុងបង្វក់ស្មារតីប្រជាពលរដ្ឋ និងគៀងគរអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេងបែបអនាធិបតេយ្យ។ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ហាក់មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ!។

គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាមហាជនទូទៅ សូមស្នើដល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាពិសេស លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សុំមានវិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងខុសច្បាប់ «ជល់មាន់តាមអនឡាញ» ស្ថិតក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែកនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

nph

Leave a Reply

Your email address will not be published. Required fields are marked *