ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ផែនអន្ដោប្រវេសន៍​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់​ស្ពឺ​ បានដំណេីរការបើកកិច្ចប្រជុំផ្សព្វផ្សាយលិ​ខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រា​ស​គ្រឹះស្ថា​នទូទាំងខេត្ត…

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣ ផែនអន្ដោប្រវេសន៍​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់​ស្ពឺ​បានបើកកិច្ចប្រជុំនៅសណ្ឋាគារផាមរីវើ ក្រុងច្បារមន, ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រា​ស​,គ្រឹះស្ថាន,ទូទាំងខេត្តកំពង់ស្ពឺ ។

ពិធីនេះក្រោមអធីបតីភាពលោក ស៊ឹម រតនៈ អភិបា​ល​រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេស ដល់សហគ្រាសគ្រឹះស្ថានទូទាំងខេត្តកំពង់ស្ពឺ ដោ​យមានការចូលរួមពី​ លោកឧត្ដមសេនីយ៍ត្រី​ ឯក​ សា​លួត​ ស្នងការរង​ ទទួលផែនអន្ដោប្រវេសន៍​ មន្រ្ដីម​ន្ទីរពាក់ព័ន្ធជុំវិញខេត្ត, ម្ចាស់ ឬតំណាង ក្រុមហ៊ុន, រោ​ងចក្រ, សហគ្រាស, គ្រឹះស្ថាននានា, ក្នុងខេត្ដកំពង់ស្ពឺ ។

ក្នុងកិច្ចប្រជុំនេះផងដែរ បានធ្វើការផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាលើកឡើងនូវសំនួរ ចម្លើយ ពីសំណាក់អ្នកចូលរួម ទន្ទឹមនឹងនោះអង្គផ្សព្វផ្សាយក៏ទទួលបានអនុសាសន៍ដឹកនាំបន្ថែមដោយ អភិបាលរងខេត្ត ផងដែរ។

កិច្ចប្រជុំផ្សព្វផ្សាយ បានចូលរួមចំណែកក្នុងការគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួ​ញដូរមនុស្ស ជួញដូរពលករ និងអាជីវកម្មផ្លូវភេទ ប​ទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆ​បោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទ​ល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀតសំ​ដៅ​រួមថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម លើក​មុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *