ព័ត៌មានសន្តិសុខសង្គម

ទីតាំងបនល្បែងសុីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» នៅក្បែរផ្ទះទ្រូម៉ាន់នី ចំណុចភូមិដូង ឃុំបឹងរាំង! ប្រជាពលរដ្ឋសូមស្នើឲ្យអស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកកំរៀង ធ្វើការត្រួតពិនិត្យនិងបង្ក្រាបកន្លែងនេះផង.!

(ខេត្តបាត់ដំបង)៖ មានសេចក្តីរាយការណ៍មកថា: មានទីតាំងបនល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» នៅក្បែរផ្ទះទ្រូម៉ាន់នី មួយកន្លែងនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានកំពុងធ្វើសកម្មភាពបើកទទួលអ្នកញៀនល្បែងឲ្យចូលលេងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ.! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់.!។

ប្រភពដដែលបានបញ្ជាក់ប្រាប់ថា: ទីតាំងបនល្បែងសុីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» នៅក្បែរផ្ទះទ្រូម៉ានី មួយកន្លែងស្ថិតក្នុង ឃុំបឹងរាំង ស្រុកកំរៀង, គេឃើញនៅដំណើរការបើកលេងជាធម្មតា ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងមិនហ៊ានធ្វើារបង្ក្រាប! ហាក់ផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ។

ប្រជាពលរដ្ឋលើកឡើងថា: ពួកគាត់ព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពក្នុងការរស់នៅក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់! រាល់ យប់-ថ្ងៃ ពួកគាត់ដេកមិនលក់បក់មិនល្ហើយ ដោយសារបញ្ហាបទល្មើសល្បែងស៊ីសងដែលកើតមាននៅក្នុងមូលដ្ឋាន! ព្រោះថា ទីណាមានល្បែង ទីនោះតែងតែកើតមាននូវបទល្មើសផ្សេងៗដូចជា ករណីចោរកម្ម និងអំពើហិង្សាជាដើ។ល។ ប្រជាពលរដ្ឋបានលើកឡើងជាសំនួថា: តើភូមិ/ឃុំ មានសុវត្ថិភាពនៅត្រង់ណា? បើមន្ត្រីអាជ្ញាធរមូលដ្ឋាន មិនអើពើទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ទាំងនេះផងនោះ។

ប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជាពិសេស ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេ្តកបាត់ដំបង សូមមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងសុីសងខុសច្បាប់មួយកន្លែង ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។

គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន! ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុកណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុកនោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង ។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *