ព័ត៌មានសន្តិសុខសង្គម

បនល្បែងសុីសងខុសច្បាប់ «ភ្នាល់មាន់ជល់តាមអនឡាញ» មានបីកន្លែង ស្ថិតក្នុងឃុំចំនួន ពីរ ក្នុងទឹកដី ស្រុកបន្ទាយមាស! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់…។

(ខេត្តកំពត)៖ យោងតាមប្រភពព័ត៌មានរាយការណ៍មកថា: ទីតាំងបនល្បែងសុីសងខុសច្បាប់«ភ្នាល់មាន់ជល់តាមអនឡាញ» មានបីកន្លែង នៅតាមភូមិមួយចំនួន ស្ថិតក្នុង ឃុំចំនួនពីរ រួមមាន.!
ទី១- នៅផ្ទះលក់កាហ្វេមួយកន្លែង ស្ថិតនៅភូមិព្រែកតាព្រឹក ឃុំស្តេចគង់ខាងលិច,
ទី២- នៅផ្ទះបើកហាងបញ្ចាំក្រុមហ៊ុនចាន់វឌ្ឍន: ចម្ងាយ ១៥០ម៉ែត្រ ពីសាលាស្រុកបន្ទាយមាស {ជាប់ការ៉ាសសាំងតេលា} ស្ថិតនៅភូមិទូកមាសខាងលិច ឃុំទូកមាស,
ទី៣- នៅផ្ទះលក់ កាហ្វេ និងមានតារាងបាល់ទះជាប់គ្នា ស្ថិតនៅភូមិទូកមាសខាងលិច ឃុំទូកមាស,
👉ទីតាំងបនល្បែងខុសច្បាប់ទាំងបីកន្លែងនេះ ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត ។ បានកំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង! ក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ!

ប្រភពដដែលបន្តរថា: ល្បែងសុីសងខុសច្បាប់«ជល់មាន់តាមអនឡាញ» ទាំងនោះ មួយថ្ងៃៗពោរពេញទៅដោយក្រុមអ្នកញៀនល្បែងចូលទៅលេងស្រែកហ៊ោរកញ្ជ្រាវ មិនក្រែងចិត្តពលរដ្ឋរស់នៅជិតខាងនោះទេ! រឹតតែមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានថែមទៀតផង!

ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទួទៅ សូមសំណូមពរដល់លោក នូ ច័ន្ទដា អភិបាលស្រុកបន្ទាយមាស និងលោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស ចាត់វិធានការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលែង ។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនាពេលកន្លងមក។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

nph

Leave a Reply

Your email address will not be published. Required fields are marked *